ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិក បានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ក្នុងលទ្ធផល ១-០ ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Euro 2020។
សម្រាប់ការប្រកួតនេះ ក្រុមព័រទុយហ្គាល់សម្រុកខ្លាំងមែនទែន ប៉ុន្តែមិនមានឱកាសសម្រេចទីបាននោះទេ។ តែបែលហ្សិកទៅវិញទេ ដែលមានឱកាសតិច តែអាចរកបាន១គ្រាប់ដោយកីឡាករ Thorgan Hazard នៅនាទី៤២។ ការប្រកួតនេះ មានតែ១គ្រាប់នោះគត់ ដោយមិនមានគ្រាប់ទៀតនោះទេ។
លទ្ធផលនេះបានធ្វើឱ្យក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះហើយ ខណៈដែលក្រុមបែលហ្សិកវិញនឹងឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដែលនឹងតតាំងជាមួយក្រុមខ្លាំងអ៊ីតាលីទៀត៕ប្រភព Dailymail