ការចរចារវាងភាគីក្លឹប Borussia Dortmund និង Manchester United លើការនាំយក Jadon Sancho ប្រហែលជានឹងសម្រេចនៅពេលដ៏ខ្លីខាងមុខ ហើយបច្ចុប្បន្នកំពុងចរចារឿងថ្លៃពលកម្មវិញម្តង។
បើតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា ភ្នាក់ងាររត់ការរបស់ Jadon Sancho បានស្នើសុំទៅម្ចាស់ដី Old Trafford ដោយចង់ឲ្យ Sancho ទទួលបានថ្លៃពលកម្មប្រហែល ៣៥០ ០០០ ផោន/សប្តាហ៍ដែលស្មើនឹងកម្រិតរបស់ David de Gea ដែរ តែក្លឹបមិនយល់ព្រមទេ ហើយថាឲ្យត្រឹម ២៥០ ០០០ ផោនប៉ុណ្ណោះ។
ទំហំនេះនៅតែច្រើនគួរសម ដែល Sancho នឹងឈរលេខ ៣ នាមកីឡាករស៊ីថ្លៃបំផុតប្រចាំក្លឹបបិសាចក្រហម ពោលចាញ់តែ De Gea និង Pogba ដែលរកបាន ២៩០ ០០០ ផោន/សប្តាហ៍តែប៉ុណ្ណោះ។ មានតម្រុយជាច្រើនលើកឡើងថា ការចរចាប្រហែលសម្រេចទៅបានក្រោយចប់ព្រឹត្តិការណ៍ Euro 2020។
គួរបញ្ជាក់ថា កីឡាករអង់គ្លេសរាប់បានថាជាយុវជនឆ្នើមមួយរូបនៅរយៈពេលចុងក្រោយ ដោយបន្ទាប់ពីចាកចេញពីទ្រនំយុវជនរបស់ Man City ការផ្ទេរមក Dortmund គេរកបាន ៥០ គ្រាប់និង Assist ៦៤ លើកឯណោះ នៅការបង្ហាញខ្លួន ១៣៧ ប្រកួត៕
ប្រភព៖ AF