Salah ​ស៊ុត​២ Assists ​២ ​ប៉ុន្តែ​ក៏ Misses ​ប៉េណាល់ទី​២​គ្រាប់​ដែរ ​ក្នុង​ជ័យ​ជម្នះ ៦-០ ​យប់មិញ

Mohamed Salah ​រក​បាន​២​គ្រាប់ ​បញ្ចូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​២​គ្រាប់ ​ប៉ុន្តែ​ក៏​ស៊ុត​មិន​ចូល​ប៉េណាល់ទី​២​គ្រាប់​ផង​ដែរ ​ក្នុង​ជ័យជម្នះ​អេហ្ស៊ីប ៦-០ ​លើ​ក្រុម​នីហ្សេ ​ពាន​រង្វាន់​ Africa Cup of Nations។

នេះ​ជា​ជ័យជម្នះ​មួយ​ទៀត ​របស់​អេហ្ស៊ីប ​ក្រោយ​ពី​បរាជ័យ​ធ្ងន់​នៅ FIFA World Cup 2018 ​កន្លង​ទៅ​នេះ។ ខណៈ​ដែល Salah ​ក៏​បាន​ចូល​មក​រួម​ក្រុម​វិញ ​និង​រក​គ្រាប់​បាល់​បាន​ថែម​ទៀត​ផង។ នេះ​ជា​ការ​ប្រកួត​ដំបូង​របស់​លោក Javier Aguirre ​សញ្ជាតិ​មិចសិកូ ​ដែល​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប។ ខណៈ​ដែល​ទម្រង់​លេង​ក្រុម​ទាំង​មូល​ក៏​ត្រូវ​ចិត្ត​អ្នក​គាំទ្រ​ខ្លាំង​ផង​ដែរ ​ព្រោះ​ថា​ការ​ប្រកួត​ដំបូង​បាន​យក​ឈ្នះ​គ្រាប់​បាល់​យ៉ាង​ច្រើន​ដូច្នេះ។

ក្នុង​ពាន​រង្វាន់ Africa Cup of Nations ​នេះ​ដែរ ​ក្រុម​អេហ្ស៊ីប​ស្ថិត​នៅ​ពូល J ​ជាមួយ​ក្រុម​ទុយណេស៊ី ស្វាហ្ស៊ីឡិន ​និង ​នីហ្សេ។ ​ដោយ​ប្រកួត​ដំបូង ​ក្រុម​អេហ្ស៊ីប បរាជ័យ​ក្រោម​ថ្វី​ជើង ទុយណេស៊ី ​ក្នុង​លទ្ធផល ១-០៕ប្រភព៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT