អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស លោក Alan Shearer បានបង្ហាញការជឿជាក់ថា តោកំណាចពិតជានឹងអាចឆ្លងផុតក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅវគ្គ ១៦ ក្រុម Euro 2020 ដែលជាជំនួបគូមរណៈប្រចាំវគ្គនៅពេលខាងមុខនេះ។
តាមការកំណត់ ក្រុមដឹកនាំដោយលោក Gareth Southgate នឹងត្រូវតតាំងក្រុមដឹកនាំដោយលោក Joachim Lows នៅកីឡដ្ឋាន Wembley នាវេលាម៉ោង ១១:០០ នាទីយប់ ថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១។
មុនឈានដល់ការប្រកួត លោក Shearer និយាយថា៖ “ខ្ញុំគិតថាអង់គ្លេសធ្វើបានល្អប្រសើរច្រើននៅប្រកួតកន្លងទៅពេលប៉ះឆេក ជាពិសេសគឺតង់ទី ១ ហើយក្រុមមិនទាន់របូតគ្រាប់បាល់នោះទេ ដែលមានន័យថាវាជាភាពវិជ្ជមានមួយ ការដែលមានប្រព័ន្ធការពារដ៏រឹងមាំ”។
លោកបន្ត៖ “ខ្ញុំនតែជឿជាក់លើ Harry Kane ហើយការបម្លាស់ទីរបស់គេកាលប៉ះឆេកគឺល្អជាងមុនច្រើនណាស់ ហើយពេលនេះអាល្លឺម៉ង់កំពុងជួបបញ្ហានៅតំបន់ការពារ ពួកគេមានការរបូតគ្រាប់បាល់ តែយ៉ាងណាពួកគេនៅតែជាអាល្លឺម៉ង់ គ្រាន់ថានរណាទៅដឹងនោះ ខ្ញុំនៅតែគិតថាអង់គ្លេសអាចធ្វើបាន”៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក