ខ្សែបម្រើ Ivan Perisic របស់ក្រុមជម្រើសជាតិក្រូអាត រកឃើញថាវិជ្ជមានកូវីដ១៩ទៅហើយ កាលពីម្សិលមិញនេះដែលធ្វើឱ្យរូបគេមិនអាចជួយក្រុមបន្ដទៀតទេ។
កីឡាករ Inter Milan ខាងលើនេះជាអ្នករកបាន១គ្រាប់ជួយក្រុមក្រូអាតយកឈ្នះលើក្រុមស្កុតឡែនក្នុងលទ្ធផល ៣-១ កាលពីពេលកន្លងទៅ និងបានឡើងវគ្គ១៦ក្រុមចុងក្រោយ។ តែម្សិលមិញនេះស្រាប់តែមានដំណឹងមិនល្អកើតឡើង ពោលគឺកីឡាករវ័យ៣២ឆ្នាំខាងលើ មានវិជ្ជមានកូវីដ១៩ទៅហើយ។
ដោយដំណឹងនេះមានន័យថារូបគេមិនអាចជួយក្រុមក្រូអាតលេងទល់អេស្ប៉ាញនៅយប់ស្អែកនោះទេ នាវគ្គ១៦ក្រុមចុងក្រោយ។ សហព័ន្ធបាល់ទាត់ក្រូអាត បានបញ្ជាក់ទៀតថាសមាជិកក្រុមដទៃទៀត ក៏បានធ្វើតេស្ដផងដែរ ប៉ុន្តែលទ្ធផលចេញមកអវិជ្ជមាន៕
ប្រភព៖ DailyMail