ក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក បន្ដទម្រង់លេងល្អរបស់ខ្លួន ដោយយកឈ្នះលើក្រុមវែល ក្នុងលទ្ធផល ៤-០ ឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Euro 2020 ។
ក្រុមដាណឺម៉ាក បើទោះជាអវត្តមានកីឡាករ Eriksen តាំងពីក្នុងពូលមែន ប៉ុន្តែពួកគេកាន់តែមានកម្លាំងចិត្តលេងបន្ថែមទៀតសម្រាប់ការប្រកួតបន្ដបន្ទាប់។ ជាក់ស្ដែងនៅយប់មិញនេះ ប៉ះជាមួយក្រុមជម្រើសជាតិវែល ពួកគេធ្វើបានល្អណាស់ ដោយយកឈ្នះក្នុងលទ្ធផលដល់ទៅ ៤-០ ឯណោះ។ ដោយ៤គ្រាប់នោះធ្វើបានដោយ Dolberg ២គ្រាប់ Mahle ១គ្រាប់ និង Braithwaite ១គ្រាប់។
ការឡើងទៅវគ្គ៨ក្រុមចុងក្រោយនេះ ក្រុមដាណឺម៉ាក នឹងត្រូវប៉ះជាមួយក្រុមហុល្លង់ ឬក៏ឆែក ដែលពួកគេទាំងពីរនឹងនឹងត្រូវប្រកួតគ្នានៅយប់នេះហើយ៕
ប្រភព៖ DailyMail