ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីយកឈ្នះលើក្រុមអូទ្រីសក្នុងលទ្ធផល ២-១ នៅម៉ោងបន្ថែម។
ក្រុមទាំងពីរធ្វើបានល្អដូចគ្នាសម្រាប់ការប្រកួត៩០នាទី ដោយមានឱកាសទៅវិញទៅមក ប៉ុន្តែមិនអាចសម្រេចទីបាន។ តែឈានដល់ម៉ោងបន្ថែម១៥នាទី២ដង អ៊ីតាលីបានបើកការនាំមុខ២គ្រាប់មុន ដោយ Chiesa នាទី ៩៥ និង Pessina នៅនាទី ១០៥។ ខណៈដែល១គ្រាប់របស់ក្រុមអូទ្រីសវិញ ធ្វើបានដោយ Kalajdzic នៅនាទី១១៤។
បញ្ចប់ការប្រកួតនេះ អ៊ីតាលីបានយកឈ្នះលើក្រុមអូទ្រីសក្នុងលទ្ធផល ២-១ និងបានឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយ។ ដោយឡែកនេះក៏ជាការបន្ដកំណត់ត្រាមិនចាញ់របស់ក្រុមដឹកនាំដោយលោក Mancini ផងដែរ។ ពួកគេលេង៣១ប្រកួតហើយ មិនទាន់ស្គាល់បរាជ័យនោះទេ៕
ប្រភព៖ DailyMail