៤ រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ក្រោយ​ឆ្លង​កាត់ ៣៦ ប្រកួត​នៅ Euro 2020

ព្រឹត្តិការណ៍ Euro 2020 ទើប​តែ​បញ្ចប់​ការ​ប្រកួត​នៅ​វគ្គ​ចែក​ពូល​កាល​ពី​ពេល​កន្លង​ទៅ ហើយ​យើង​ក៏​សម្រេច​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​បន្ទាប់ ១៦ ក្រុម​ចុង​ក្រោយ។ ក្នុង​នោះ​មាន​ដូច​ជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បែលហ្សិក-ព័រទុយហ្គាល់

អ៊ីតាលី-អូទ្រីស

បារាំង-ស្វីស

ក្រូអាត-អេស្ប៉ាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស៊ុយអែត-អ៊ុយក្រែន

អង់គ្លេស-អាល្លឺម៉ង់

ហូឡង់-សាធារណរដ្ឋឆេក

វែល-ដាណឺម៉ាក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លងកាត់​ ៣៦ ប្រកួត​ ក្នុង​ចំណោម ៥១ ប្រកួត​សរុប កន្លង​មក​នេះ ក៏​ជឿ​ថា​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​ប្រាកដ​ជា​ទទួល​បាន​នូវ​ទស្សនីយភាព​ប្លែក​ភ្នែក​ជា​ច្រើន​ដែល​កើត​ឡើង ហើយ​ខ្លះ​ក៏​ជា​រឿង​ល្អ​សម្រាប់​ក្រុម​នីមួយៗ និង​ខ្លះ​ក៏​ជា​រឿង​ដែល​មិន​នឹក​ស្មាន​ថា​កើត​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ​ពាន​រង្វាន់​មាន​អាយុ​កាល ៦៣ ឆ្នាំ​មួយ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំព័រ CTS Sports ធ្វើ​ការ​សង្ខេប​ឡើង​វិញ​នូវ​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៤ ដែល​បាន​កើត​ឡើង​នៅ​វគ្គ​ចែក​ពូល Euro 2020៖

៤) គ្រាប់​បាល់ Own Goal កើត​ឡើង​ច្រើន​មិន​ធ្លាប់​មាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Euro 2020 ជា​សម័យ​កាល​ប្រកួត​មួយ ដែល​កើត​មាន​គ្រាប់​បាល់​ Own Goal ច្រើន​បំផុត​មិន​ធ្លាប់​មាន ដោយ​សរុប ៩៤ គ្រាប់​នៃ​ការ​ស៊ុត​បញ្ចូល​ទី​នៅ ៣៦ ប្រកួត គឺ​កើត​មាន​បាល់​ចូល​ទី​ខ្លួន​ឯង​ដល់​ទៅ ៨ គ្រាប់ ប្រហែល​ក្បែរ ១០ ភាគរយ​ទៅ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រវត្តិសាស្ត្រ​ពាន​រង្វាន់​អឺរ៉ុប European Championship សរុប​មាន​បាល់ Own Goal តែ ១៧ គ្រាប់​គត់ ហើយ​ ៨ គ្រាប់​បាន​កើត​ឡើង​គិត​ត្រឹម​វគ្គ​ចែក​ពូល​នៅ Euro 2020 ដោយ​ក្នុង​នោះ​មាន​ជម្រើស​ជាតិ​ព័រទុយហ្គាល់ និង​ស្លូវ៉ាគី ដែល​បាន Free ​ពីរ​គ្រាប់​រៀង​គ្នា​ឲ្យ​ទៅ​ក្រុម​គូ​ប្រជែង។
ក៏​កើត​មាន​ពាក្យ​មួយ​ដែល​គេ​និយាយ​នៅ​ជុំ​ចុង​ក្រោយ​វគ្គ​ចែក​ពូល នោះ​គឺ​ពាក់ព័ន្ធ​នឹង​អ្នកចាំទី Martin Dubravka ដែល​បាន​ដើរ​តួ​ជា Hero ​ក្លាយ​មក​ជា Zero បន្ទាប់​ពី​អាច​សង្រ្គោះ​បាល់​ប៉េណាល់ទី​របស់ Morata ហើយ​ក្រោយ​មក​បែរ​ជា​វ៉ៃ​បាល់​ចូល​ទី​ខ្លួន​ឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ការ​បន្ត​ភាព​ល្អឥតខ្ចោះ​របស់ Ronaldo

ដ្បិត​ឈាន​ចូល​វ័យ ៣៦ ឆ្នាំ​ហើយ​ក្តី ប៉ុន្តែ​គុណភាព​នៃ​ការ​បញ្ចប់​ទី និង​ការ​ប្រើប្រាស់​ល្បឿន​លើ​ទីលាន Ronaldo នៅ​តែ​ធ្វើ​បាន​ល្អ ហើយ​ពេល​នេះ​កំពុង​នាំ​មុខ​តំណែង Top Scorer រក​បាន ៥ គ្រាប់​ឲ្យ​ព័រទុយហ្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

CR7 ក៏​ទើប​តែ​តាម​ស្មើ​កំណត់ត្រា​របស់ Ali Daei នាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ក្រុម​ជម្រើស​ជាតិ ពោល​គឺ ១០៩ គ្រាប់។ គ្រាប់​បាល់​ទី ១១០ ដែល​ត្រៀម​បំបែក​កំណត់ត្រា Daei ​ក៏​នឹង​អាច​កើត​ឡើង ប្រសិន​ណា Ronaldo អាច​បំប៉ោង​សំណាញ់​ទី​របស់​បែលហ្សិក​នៅ​ការ​ប្រកួត​វគ្គ ១៦ ក្រុម​នា​ចុង​សប្ដាហ៍​នេះ។

២) ជ័យជម្នះ​មិន​គួរ​ឲ្យ​ជឿ​របស់​អេស្ប៉ាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ជុំ​ទី ១ អេស្ប៉ាញ​លេង​បាន​ត្រឹម​ស្មើ ០-០ ទល់​ស៊ុយអែត ហើយ​ចូល​មក​ជុំ​ទី ២ ស្មើ ១-១ ទល់​ប៉ូឡូញ ដែល​នាំ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Luis Enrique រាង​ប្រផុតប្រផើយ​ដែរ​ក្នុង​ការ​ចាប់​យក​ឱកាស​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​នរណា​ទៅ​ជឿ​នោះ វគ្គ​ចុង​ក្រោយ​បែរ​ជា​អេស្ប៉ាញ លុត​ស្លូវ៉ាគី​ទក់​សាច់​ដោយ​លទ្ធផល ៥-០ ជួយ​ឲ្យ​ក្រុម​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​បាន​ដោយ​ជោគជ័យ។ លទ្ធផល ៥ គ្រាប់​នេះ ជា​កំណត់ត្រា​លើក​ទី ១ របស់​អេស្ប៉ាញ ដែល​អាច​ស៊ុត​ទល់​ក្រុម​គូ​ប្រជែង​ច្រើន​គ្រាប់​បំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មតិ​ជា​ច្រើន​ជឿ​ថា អេស្ប៉ាញ​លេង​មិន​ទុក​មុខ​ឲ្យ​ស្លូវ៉ាគី ក៏​ដោយសារ​ខឹង​ពាក្យ​សម្តី​របស់​អតីត​កីឡាករ​ Real Madrid និង​ជម្រើស​ជាតិ​ហូឡង់​គឺ Rafael van der Vaart ដែល​មាក់ងាយ​ក្រុម​គោ​ជល់ ថា​បាន​តែ​ត្រឹម​លេង​ប៉ះ​បាល់​ទៅ​មក ហើយ​គ្មាន​បាន​សាច់​ការ​នៅ​ការ​បញ្ចប់​ទី​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ការ​មក​លង​បន្លាច​របស់​ហុងគ្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូល F ដែល​ជា​ពូល​មរណៈ គឺ​ពិត​ជា​មិន​អាច​មើល​ស្រាល​បាន​មែន ជា​ពិសេស​គឺ​ក្រុម​ហុងគ្រី ដែល​អ្នក​រាល់​គ្នា​ទស្សន៍ទាយ​ទុក​មុន​ហើយ​ថា ក្រុម​ឈរ​លេខ ៣៧ នៅ FIFA Ranking មួយ​នេះ នឹង​គ្មាន​គីឡូ​អាច​ឆ្លង​ផុត​ទៅ​កាន់​វគ្គ​បន្ទាប់​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លទ្ធផល​គឺ​ដូច​ការ​រំពឹង​ទុក តែ​មុន​នឹង​ធ្លាក់ ហុងគ្រី​ក៏​បាន​បន្លាច​ក្រុម​ធំៗ​ដូច​ជា​បារាំង និង​អាល្លឺម៉ង់ ឲ្យ​ស្គាល់​រសជាតិ មិន​ទទួល​ជ័យជម្នះ​ផង​ដែរ។ បម្រែបម្រួល​លទ្ធផល​នៅ​ពូល F ហាក់​ធ្វើ​ឲ្យ​គ្រប់​គ្នា នឹក​ស្មាន​មិន​ដល់ ព្រោះ​ហុងគ្រី​ដែល​លេង​ចាញ់​ព័រទុយហ្គាល់ ៣-០ តែ​បែរ​ជា​មក​យក​ឈ្នះ​ទៅ​លើ​បារាំង និង​តាម​ដល់​ស្មើ​អាល្លឺម៉ង់​នៅ​ជុំ​ចុង​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ ហុងគ្រី​គឺ​ជា​ក្រុម​តែ​មួយ​គត់ ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ពេញ​កីឡដ្ឋាន​ជាង ៦ មុឺន​នាក់ ហើយ​វា​ក៏​ជា​មូលហេតុ​ដែល​កីឡាករ​បារាំង Antoine Griezmann ថា បារាំង​ចាញ់​ព្រោះ​ខ្លាច​សំឡេង​គាំទ្រ​របស់​ប្រជាជន​ហុងគ្រី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT