(វីដេអូ) Ramos ដាច់​ចិត្ត បង្ហាញ​ពី​ម៉ាស៊ីន​ហ្វឹកហាត់​ដ៏​អាថ៌កំបាំង​របស់​ខ្លួន

ជា​ការ​ពិត​កីឡាករ​បាល់ទាត់​កំពូលៗ សុទ្ធ​សឹង​តែ​មាន​របស់​ជំនួយ​ផ្ទាល់​ខ្លួន ដោយ​ក្រៅ​ពី​ការ​ហ្វឹកហាត់​លើ​ទីលាន​ជាមួយ​មិត្ត​រួម​ក្រុម ទៀត​សោត​នៅ​ឯ​ផ្ទះ​ក៏​ពួក​គេ​មាន​របស់​ហ្វឹកហាត់​ឯកជន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ម្នាក់ៗ​មាន​របស់​ប្រើប្រាស់​ផ្សេង​ពី​គ្នា ចំណែក​ឯ Sergio Ramos ខ្សែ​ការពារ​ដែល​គ្មាន​ឈ្មោះ​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ ថ្មីៗ​នេះ​បាន​ទម្លាយ​ពី​ការ​ប្រើប្រាស់​មួយ​ចំនួន​លើ​ម៉ាស៊ីន​ហ្វឹកហាត់​នៅ​ឯ​ផ្ទះ​របស់​ខ្លួន ទៅ​ក្នុង​វីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ការពារ​ដែល​ត្រៀម​ចាកចេញ​ពី​ក្លឹប Real Madrid នៅ​ពេល​ខាង​មុខ បាន​សរសេរ​បែប​នេះ​ថា៖ “កម្លាំង ភាព​ធន់ ល្បឿន និង​ដំណើរការ​ហ្វឹកហាត់ ក៏​ដូច​ជា​ចំណុច​ច្រើន​ទៀត ប្រើប្រាស់​តែ​ម៉ាស៊ីន​តែ​មួយ មាន​ជម្រើស​មុខងារ​ច្រើន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

View this post on Instagram

A post shared by Sergio Ramos (@sergioramos)

លោក​ពុំ​បាន​បញ្ជាក់​ច្បាស់​ទេ ពី​ឈ្មោះ​និង​តម្លៃ​នៃ​ម៉ាស៊ីន​ហ្វឹកហាត់​នោះ តែ​តាម​ការ​បញ្ចេញ​មតិ​ពី​អ្នក​គាំទ្រ បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ​មិន​ងាយ​បាន​ឃើញ​របស់​សំខាន់​ដែល​កីឡាករ​បង្ហាញ​បែប​ហ្នឹង​ពី​មុន​មក​ទេ ហើយ​គ្រប់​គ្នា​ក៏​កំពុង​ជូនពរ​ឲ្យ Ramos អាច​ជ្រើសរើស​ក្លឹប​​ថ្មី​ដ៏​ត្រឹមត្រូវ​មួយ​នៅ​ពេល​ខាង​មុខ៕

ប្រភព៖ Instagram

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT