នៅវគ្គ ១៦ ក្រុមនឹងមានការប្រកួតដ៏ជក់ចិត្ត ២ គូគ្រប់គ្នាកំពុងទន្ទឹមរង់ចាំ រួមមានបែលហ្សិក-ព័រទុយហ្គាល់ និង អង់គ្លេស-អាល្លឺម៉ង់ ដែលទាំង ៤ ក្រុមនឹងមាន ២ ក្រុមត្រូវខកខានឱកាសឡើងទៅកាន់វគ្គបន្ត ៨ ក្រុមចុងក្រោយ។
គេកំពុងអ៊ុតមើលថាក្រុមការពារជើងឯក Euro 2016 ព័រទុយហ្គាល់អាចបន្តភាពខ្លាំងរបស់ខ្លួន ឆ្លងផុតក្រុមលេខ ១ កម្រិត FIFA Ranking បែលហ្សិកបានឬយ៉ាងណា?
ទៅមើលការលើកឡើងរបស់ Toby Alderweireld សមាជិកមួយរូបរបស់ក្រុមបិសាចក្រហមបែលហ្សិក បាននិយាយនៅសន្និសីទសារព័ត៌មាន)មានបែបនេះថា៖ “ខ្ញុំមិនអាចនិយាយថាពួកគេ [ព័រទុយហ្គាល់] មានអារម្មណ៍ឬគិតបែបណានោះទេ តែរឿងមួយគត់ដែលខ្ញុំអាចនិយាយបាននោះ គឺថាបែលហ្សិកកំពុងស្រេកឃ្លានជ័យជម្នះជាខ្លាំង”។
លោកបន្ត៖ “អ្វីដែលយើងចង់សម្រេចបាន គឺជោគជ័យដ៏ធំសម្រាប់ក្រុមនិងប្រទេសរបស់យើង ដូច្នេះយើងនឹងធ្វើគ្រប់បែបយ៉ាង ដើម្បីយកឈ្នះទៅលើពួកគេ”៕ ប្រភព៖ BeSoccer