ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ Toni Kroos បាននិយាយសរសើរមិនដាច់ពីមាត់ដល់ Sergio Ramos ហើយលោកថាពិតជាសោកស្តាយដែលខកខានការបន្តឈរជើងនូវកីឡាករសំខាន់ដូចជាគេនៅក្លឹប Real Madrid។
ជាការពិតខ្សែការពារ Ramos នឹងចាកចេញពី Real Madrid នៅពេលខាងមុខ ក្រោយសម្រេចមិនបន្តកុងត្រាជាមួយក្លឹបអធិរាជស ជាក្លឹបដែលរួមរស់អស់រយៈពេល ១៦ ឆ្នាំមកហើយនោះ។
Kroos បានប្រាប់នៅកម្មវិធី Einfach mal Luppen ដូច្នោះថា៖ “ខ្ញុំមិនបានដឹងមុនទេថា Real Madrid នឹងលែងមាន Ramos ហើយវាជរឿងមិនល្អឡើយ ដែលគាត់នឹងមិនបញ្ចប់អាជីពនៅ Madrid ព្រោះខ្ញុំដំបូងឡើយរំពឹងថាគាត់នឹងបន្តនៅ”។
លោកបន្ត៖ “Ramos មិនត្រឹមតែជាកីឡាករល្អបំផុតមួយរូបទេ តែក៏ជាប្រធានក្រុមដ៏ល្អខ្ញុំមិនធ្លាប់បានឃើញពីមុនមក ព្រោះគាត់តែងតែធ្វើគ្រប់យ៉ាងដើម្បីក្រុមទាំងក្នុងនិងក្រៅទីលាន ហើយបើសួរខ្សែប្រយុទ្ធដែលជាគូប្រជែង ១០០ នាក់ ថាខ្សែការពារណាពួកគេចង់ជៀស គឺប្រាកដជា Ramos មានគេនិយាយច្រើនហើយ”៕
ប្រភព៖ Goal