Leroy Sane ​ចាកចេញ​ពី​អាល្លឺម៉ង់​ម្ដង​ទៀត ប៉ុន្តែ​លើក​នេះ​ទៅ​ខ្លួន​ឯង

Leroy Sane ​បាន​ចាកចេញ​ពី​ជំរុំ​ហ្វឹកហាត់​របស់​អាល្លឺម៉ង់​ហើយ ​ដោយសារ​តែ​មាន​ធុរៈ​ផ្ទាល់​ខ្លួន ​សង្សារ​ឆ្លង​ទន្លេ​កូន​ដំបូង។

Sane ​មិន​បាន​ជាប់​ជម្រើស​ជាតិ​អាល្លឺម៉ង់​ឡើយ​កាល World Cup 2018 ​កន្លង​ទៅ ប៉ុន្តែ​ប្រមូល​ផ្ដុំ​លេង​ពាន​រង្វាន់ UEFA Nation League ​នេះ រូបគេ​បាន​ជាប់​វិញ​ហើយ។ យ៉ាងណាមិញ ​ការ​ជាប់​លើក​នេះ​ដែរ ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​មិន​បាន​នៅ​យូរ​ឡើយ ​ដោយ​រូបគេ​ត្រូវ​មាន​ភារកិច្ច​ផ្ទាល់​ខ្លួន ​ត្រូវ​នៅ​ក្បែរ​សង្សារ​ដែល​ឆ្លង​ទន្លេ​កូន​ដំបូង។ ហេតុដូច្នេះ​ហើយ ទើប​សម្រេច​សុំ​លោក Low ​គ្រូ​បង្វឹក​អាល្លឺម៉ង់​ចាកចេញ​ពី​ជម្រើស​ជាតិ​តែ​ម្ដង។

Sane ​ជា​កីឡាករ​ល្អ​របស់​ក្រុម Manchester City ​ហើយ​រូបគេ​បាន​ជាប់​ជម្រើស​ជាតិ​អាល្លឺម៉ង់​១៣​ប្រកួត ​ប៉ុន្តែ​មិន​ទាន់​រក​គ្រាប់​បាល់​បាន​នៅ​ឡើយ។ កាល​គ្រា​នៅ​ក្រុម​យុវជន​វិញ ត្រឹម​កម្រិត​អាយុ​១៩​ឆ្នាំ រូបគេ​បង្ហាញ​ខ្លួន​១១​ប្រកួត រក​បាន​៨​គ្រាប់ ​និង​ត្រឹម​កម្រិត​ក្រោម​ ២១​ឆ្នាំ​វិញ ​លេង​១០​ប្រកួត រក​បាន​៥​គ្រាប់៕ប្រភព៖​ DailyMail

  • Leroy Sane ​ចាកចេញ​ពី​អាល្លឺម៉ង់​ម្ដង​ទៀត ប៉ុន្តែ​លើក​នេះ​ទៅ​ខ្លួន​ឯង