Pacio សម្លឹង​ឃើញ​ជើង​ខ្លាំង​ពីរ​រូប​ជា​គូ​ប្រជែង​ខ្សែ​ក្រវាត់សម្រាប់ខ្លួន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជើង​ឯក​ពិភព​លោក ONE Strawweightកីឡាករ Joshua “The Passion” Pacio ដឹង​ថា មាន​អ្នក​ជើង​ខ្លាំង​ច្រើន​ណាស់​ដែល​កំពុង​ចិញ្ចឹម​ចិត្ត​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ប៉ុន្តែ​នៅ​ក្នុង​ក្រសែ​ភ្នែក​គេ​មាន​តែ​២​នាក់​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​១​ដៃ​គូសត្រូវ​​ចាស់​យូរ​អង្វែង​របស់​ខ្លួន​គឺ​កីឡាករ Yosuke “The Ninja” Saruta។ កីឡាករ​ជប៉ុន​រូប​នេះ​ធ្លាប់​បាន​ផ្តួល​ Pacio ធ្លាក់​ចេញ​អធិរាជ​សង្វៀន​ម្តង​ហើយ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៩​ដែល​ពេល​នោះ​យក​ខ្សែ​ក្រវាត់​ពិភព​លោក ONE Strawweight ទៅ​បាត់​តាម​រយៈ​ជ័យជម្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​គ្រប់​គ្រង​ខ្សែ​ក្រវាត់​របស់ Saruta បាន​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ៣​ខែ​ក្រោយ​មក អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ម្តង​ទៀត ហើយ​កីឡាករ​ហ្វីលីពីន​បាន​យក​ខ្សែ​ក្រវាត់​មក​គ្រប់​គ្រង​វិញ បន្ទាប់​ពី​ផ្តួល​ឲ្យ​សន្លប់​តាម​រយៈ​ជង្គង់​ហោះ​ចំ​ក្បាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់​តាំង​ពី​ពេល​នោះ មក Saruta នៅ​តែ​នៅ​តែ​រក្សាភាព​ខ្លាំង​របស់​ខ្លួន​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​​ក្នុង​តារាង​ចំណាត់​ថ្នាក់​ដោយ​បាន​ផ្តួល​កីឡាករ Daichi Kitakata និង​ឈ្នះ​​ជើង​ខ្លាំងលេខ​២ Yoshitaka “Nobita” Naito ។កីឡាករ​អាយុ​២៥​ឆ្នាំ​បាន​និយាយ​ថា ៖«វា​នឹង​រឹត​តែ​អស្ចារ្យុ​ បើ​បាន​ជួប​គ្នា​លើក​ទី​៣។ យើង​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ច្បាស់ ក្រោយ​ប៉ះ​គ្នា​២​ដង។ គាត់​ស្គាល់​របៀប​វ៉ៃ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​គាត់។ ខ្ញុំ​គិត​ថា យើង​ទាំង​ពីរ បើ​នរណា​ម្នាក់​អភិវឌ្ឍ​ខ្លួន​បាន​ល្អ អ្នក​នោះ​នឹង​ឈ្នះ​ បើ​ប្រកួត​លើក​ទី​៣»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២កីឡាករ Bokang “Little Giant” Masunyane ក៏​ស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដែរ។ ជើង​ខ្លាំង​អាហ្វ្រិក​ខាង​ត្បូង​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​លើក​ដំបូង​របស់​គាត់​នៅ ONE ដែល​ពេល​នោះ​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​ដាច់​លើ​ជើង​ខ្លាំង Ryuto “Dragon Boy” Sawada កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​ឆ្នាំក្រោយ​មក Masunyane បានបង្ហាញ​ជំនាញ​ដ៏​អស្ចារ្យ​ដើម្បី​បញ្ឈប់​ខ្លា​ចាស់ Rene “The Challenger” Catalan តាម​រយៈ​ក្បាច់​រឹត​-ក​ដោយ​ប្រើ​ពេល​តែ​៣៧​វិនាទី​ប៉ុណ្ណោះ និង​រក្សា​កំណត់​ត្រា​ជ័យជម្នះ៨-០​ដោយ​មិន​ទាន់​ស្គាល់​បរាជ័យ​សោះ ហើយ​បាន​ឡើង​ទៅ​កាន់​ចំណាត់​ថ្នាក់​លេខ​៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គោល​ដៅ​បន្ទាប់​របស់ Masunyane គឺ​សម្លឹង​ឃើញ​ខ្សែ​ក្រវាត់ ONE Strawweight របស់ Pacio មិន​ខាន។ ដូច្នេះ​ហើយ​បាន​ជាតារា​ឆ្នើម​នៅ​ក្លឹប Team Lakay បាន​ចាត់​ទុក​ថា កីឡាករ​ម្នាក់​នេះ​ជា​ឆ្អឹង​ទទឹង​ក​សម្រាប់​ខ្លួន​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“He’s very explosive. His athleticism is through the roof. He also has power in his hands,” Pacio និយាយ​ថា ៖«គាត់​វ៉ៃ​ក្បាច់​គ្រោះ​ថ្នាក់​ណាស់។ ស្មារតី​ពិត​អង់អាច។​ កម្លាំង​ដៃ​របស់​គាត់​ពោរពេញ​ដោយ​ថាមពល»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«គាត់​ជា​កីឡាករ​ចំបាប់​ម្នាក់ តែ​ខ្ញុំ​ដឹង​ថា គាត់​អាច​វ៉ៃ​បាន​ល្អ​គ្រប់​ក្បាច់​ទាំង​អស់ ហើយយើង​បាន​ឃើញ​ហើយ​នៅ​ពេល​ផ្តួល Rene Catalan។ អាវុធ​របស់​គាត់​មាន​ប្រសិទ្ធភាព និង​ថាមពល​ក៏​ល្អ»។”Pacio បាន​បន្ថែម​ថា ៖«​សម្រាប់​ខ្ញុំ ការ​ជួប​គ្នា​លើក​ទី​៣​ជាសាច់​រឿង​ដែល​មិន​ទាន់​ចប់។ ខ្ញុំ​នឹង​ប្រកួត​លើក​ទី​៣​ជា​មួយ Saruta។ បន្ទាប់​មកកីឡាករ​ Bokang អាច​ជា​ដៃ​គូ​​ដ៏​​អស្ចារ្យ​សម្រាប់​ខ្ញុំ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT