Harry Kane ​នឹង​ទទួល​បាន​ស្បែក​ជើង​មាស ​នៅ​មុខ​អ្នក​គាំទ្រ​៩​ម៉ឺន​នាក់​យប់​នេះ

ខ្សែ​ប្រយុទ្ធ Harry Kane ​នឹង​ទទួល​បាន​ស្បែក​ជើង​មាស​ពី​ព្រឹត្តិការណ៍ World Cup 2018 ​នៅ​រាត្រី​នេះ ​នា​កីឡដ្ឋាន Wembley ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​៩​ម៉ឺន​នាក់។

 

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​នឹង​ប៉ះ​អេស្ប៉ាញ​នៅ​ម៉ោង​១:៤៥​នាទី​រំលងអាធ្រាត្រ​នេះ ដែល​ជា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ។ ក្នុង​នោះ​ដែរ ​ខ្សែ​ប្រយុទ្ធ​និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក៏​មាន​ឱកាស​ទទួល​បាន​ស្បែក​ជើង​មាស​របស់​ខ្លួន​កាល World Cup 2018 ​ផង​ដែរ ក្នុង​នាម​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ​៦​គ្រាប់។

មុន​ការ​ទទួល​បាន​នោះ​ដែរ សាមី​ខ្លួន Kane ​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​បាន​ច្រើន​ជាង​គេ​ពី World Cup ​។ វា​ល្អ​ណាស់​ដែល​ខ្ញុំ​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​គ្រាប់ និង​ជា​គ្រាប់​បាល់​សំខាន់​ថែម​ទៀត។ ប៉ុន្តែ​បើ​មើល​ជាក់​ស្ដែង​ទៅ វា​មិន​ទាន់​គ្រប់គ្រាន់​ទេ ​ខ្ញុំ​ចង់​បាន​ច្រើន​ជាង​គេ ​ដើម្បី​អង់គ្លេស។ យើង​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ឱ្យ​ឈាន​ដល់​គោលដៅ​ធំ​នៅ​ថ្ងៃ​មុខ”៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT