Euro 1964 ជាលើកដំបូងដែលក្រុមជម្រើសជាតិអេស្ប៉ាញបានមានឱកាសមកចូលរួម ហើយកាលនោះពួកគេក៏បានក្លាយជាក្រុមឈ្នះជើងឯកផងដែរ ដោយយកឈ្នះសហភាពសូវៀតនៅប្រកួតចុងក្រោយ ២-១។
ឆ្លងកាត់ ៤៣ ប្រកួតសរុបមកនេះ នៅព្រឹត្តិការណ៍ Euro ទីបំផុតក្រុមអេស្ប៉ាញបានបង្កើតកំណត់ត្រាថ្មីមួយជាលើកដំបូង តាមរយៈការបង្កើតគ្រាប់បាល់ដល់ទៅ ៥ គ្រាប់ក្នុងប្រកួតទោល នោះគឺការយកឈ្នះ ៥-០ ទៅលើស្លូវ៉ាគីកាលពីយប់មិញ។
វាជាលើកដំបូងដែលមិនធ្លាប់កើតមាននោះទេ ដោយអស់ធំកន្លងមកត្រឹម ៤ គ្រាប់ប៉ុណ្ណោះ តួយ៉ាងដូចជាកាលប៉ះអ៊ីតាលី នៅ Euro 2012 ដែលបានយកឈ្នះ ៤-០។
បញ្ជាក់ថា កីឡាករបម្រុង Ferran Torres កាលពីយប់មិញ ក៏គាស់កំណត់ត្រាដ៏អស្ចារ្យមួយដែរ នោះគឺឈ្មោះជាកីឡាករបម្រុងដែលប្តូរចូលប្រើពេលខ្លីបំផុតត្រឹម ៤៤ វិនាទី ដើម្បីរកគ្រាប់បាល់ ដោយនេះខកខានកើតមានតាំងពីជំនាន់លោក Juan Carlos Valeron កាលអេស្ប៉ាញលេងប៉ះរុស្ស៊ី ប្រើពេល ៣៩ វិនាទី៕
ប្រភព៖ Opta