អនាគតរបស់តារាឆ្នើម Cristiano Ronaldo ជាមួយក្លឹប Juventus នៅរដូវកាល ២០២១/២២ មិនទាន់ប្រាកដប្រជា ១០០ ភាគរយនោះទេ ថាអាចនឹងបន្តនៅ ឬចាកចេញ តែតាមដំណឹងចុងក្រោយ ការចាកចេញប្រហែលជាអាចកើតមានច្រើនជាង។
តាម CdS បានចុះផ្សាយ ភ្នាក់ងាររត់ការរបស់ Cristiano Ronaldo គឺលោក Jorge Mendes កំពុងត្រៀមធ្វើដំណើរមកទីក្រុង Turin ដើម្បីចរចាជាមួយភាគីក្លឹបអាណាព្យាបាល អនុញ្ញាតឲ្យ CR7 ចាកចេញនៅរដូវក្តៅខាងមុខ។ តាមពិតទៅសំណើនេះ ជឿថាសេះបង្កង់ក៏ព្រមជាងបដិសេធ ព្រោះទំហំប្រាក់ពលកម្មដែលត្រូវផ្តល់ឲ្យ Ronaldo ក្នុងស្ថានភាពហិរញ្ញវត្ថុដ៏លំបាកនៅពេលបច្ចុប្បន្ន គឺពិតជាពិបាកនឹងបន្តចំណាយ។
Mendes ក្រោយបើសម្រេចថាត្រូវរ៉ូវជាមួយភាគី Juventus ព្រមឲ្យ Ronaldo ចាកចេញហើយ នោះលោកនឹងសម្រេចចរចាជាមួយភាគីក្លឹបដែលចង់បាន រួមមាន PSG និង Man Utd ដោយខាងក្លឹបទាំងពីរលឺថាចង់ប្រើកីឡាករដោះដូរជាថ្នូរ ដោយ PSG រំពឹងចង់ប្រើ Mauro Icardi រីឯ United ចង់ប្រើ Paul Pogba ពោលមិនចង់ចំណាយលុយសុទ្ធលើការផ្ទេរចូល Ronaldo ឡើយ៕
ប្រភព៖ AF