ការប្រកួតនៅ Euro 2020 វគ្គចែកពូលបានបញ្ចប់សព្វគ្រប់ទៅហើយកាលពីយប់មិញ ជាលទ្ធផលយើងក៏បានដឹងហើយដែរថាក្រុមណាត្រូវជួបគ្នានៅវគ្គបន្ទាប់ ១៦ ក្រុម។ ក្នុងនោះមានគូសំខាន់ ២ ដូចជាបែលហ្សិក ទល់ព័រទុយហ្គាល់ និងអង់គ្លេស ទល់អាល្លឺម៉ង់។
យ៉ាងណាយើងធ្វើការសង្ខេបបន្តិច ពាក់ព័ន្ធនឹងស្ថិតិគ្រាប់បាល់ក៏ដូចជាការលេងរបស់កីឡាករ និងក្រុមនីមួយៗ ក្រោយឆ្លងកាត់ ៣៦ ប្រកួត នៃ ៥១ ប្រកួតសរុបកន្លងមក។
គ្រាប់បាល់កើតឡើងសរុបមាន ៩៤ គ្រាប់ហើយ តែបាល់ Own Goal កើតឡើងជិត ១០ ភាគរយ ពោលមានដល់ទៅ ៨ គ្រាប់ឯណោះ។ នេះជាព្រឹត្តិការណ៍ Euro ដែលកើតមានបាល់ចូលទីខ្លួនឯងច្រើនបំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្ត តាំងពីឆ្នាំ ១៩៥៨។
ទៅមើល Top Scorer កីឡាករដែលនាំមុខមាន Cristiano Ronaldo រកបាន ៥ គ្រាប់ច្រើនជាងគេ ហើយអ្នក Assist ច្រើនជាងគេ មាន Hobjerg និង Zuber មានម្នាក់ ៣ លើក។ កំណត់ត្រាកីឡាករល្បឿនលឿនបំផុតគឺ Spinazzola ល្បឿន ៣៣,៨ គ.ម/ម៉ ហើយកីឡាករបញ្ជូនបាល់ជោគជ័យខ្ពស់បំផុតគឺ James របស់អង់គ្លេស មាន ៩៩ ភាគរយ ស្របពេលអ្នកចាំទីដែលសង្រ្គោះបាល់ច្រើនលើកបំផុតបានទៅលើ Ugurcan Cakir មាន ១៨ លើក៕
ប្រភព៖ UEFA