ខ្សែប្រយុទ្ធរបស់អ៊ីតាលី Lorenzo Insgine ថាមិត្តរួមជម្រើសជាតិរបស់ខ្លួនគឺ Jorginho គេសក្តិសមនឹងមានឈ្មោះនៅបេក្ខភាពប្រជែងពាន Ballon d’Or ឆ្នាំ ២០២១ នេះ។
Jorginho គេបានជួយឲ្យ Chelsea ឈ្នះពានរង្វាន់ Champions League ហើយនៅអ៊ីតាលីកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ ដែលជួយឲ្យអ៊ីតាលីឆ្លងមកដល់វគ្គ ១៦ ក្រុមចុងក្រោយហើយសម្រាប់ព្រឹត្តិការណ៍ Euro 2020។
ប្រាប់កាលពីពេលកន្លងទៅ Insigne៖ “ខ្ញុំពិតជាមានមោទនភាពការដែលមានគេនៅក្រុមរបស់យើង ដោយគេបានចាយពេលមួយឆ្នាំយ៉ាងអស្ចារ្យនៅ Chelsea ហើយខ្ញុំសង្ឃឹមថាគេនឹងមានឈ្មោះនៅបេក្ខភាព Ballon d’Or គេសក្តិសមនឹងទទួលបានវា គេជាកីឡាករដ៏ល្អម្នាក់ ហើយគេគឺជាគ្រូរបស់ខ្ញុំ”។
ជាការពិត បើអ៊ីតាលីអាចឈ្នះ Euro ទៀតនោះ កីឡាករដែលលេងឲ្យ Chelsea ប្រាកដជាមានសង្ឃឹមច្រើនក្នុងការជាប់ឈ្មោះនៅការប្រជែងពាន Ballon d’Or តួយ៉ាងដូចជា Jorginho នេះផ្ទាល់តែម្តង៕
ប្រភព៖ Metro