Luka Modric បានបង្ហើបថាខ្លួននៅតែមានទំនាក់ទំនងល្អជាមួយ Cristiano Ronaldo ដដែល ហើយកីឡាករព័រទុយហ្គាល់បានផ្ញើសារមកអបអររូបគេដែលឈ្នះពានរង្វាន់ UEFA Men’s Best Player of the Year ថែមទៀតផង។
Luka Modric រដូវកាលនេះ ពិតជាធ្វើបានល្អមែនទែន ដោយយកឈ្នះនិងបំបែកកំណត់ត្រា Cristiano Ronaldo លើកពានកីឡាករល្អជាងគេនៅអឺរ៉ុបបាន។ ទន្ទឹមគ្នានឹងធ្វើបានសម្រេចនេះដែរ មានអ្នកគាំទ្រមួយចំនួនយល់ថា ប្រហែលជាទំនាក់ទំនងរវាងអ្នកទាំងពីរមិនល្អឡើយ ក្រោយប្រជែងគ្នាយកពានរង្វាន់មួយនេះ។
ជាក់ស្ដែងទៅ Modric បានចេញមុខមកនិយាយថា៖ “ខ្ញុំនៅតែមានទំនាក់ទំនងល្អជាមួយ Cristiano Ronaldo ហើយយើងនឹងបន្ដវាទៅមុខទៀត បើទោះជាគាត់ទៅលេងនៅក្លឹប Juventus ក៏ដោយ។ គាត់បានផ្ញើសារមកអបអរខ្ញុំ ចំពោះការឈ្នះពានរង្វាន់កិត្តិយសខាងលើ ហើយគាត់បានប្រាប់ខ្ញុំទៀតថា ខ្ញុំសក្ដិសមនឹងឈ្នះវាហើយ ព្រោះរដូវកាលនេះគ្មាននរណាធ្វើបានល្អដូចខ្ញុំឡើយ។
គាត់ក៏និយាយទៀតថា ពិតជាចង់ជួបខ្ញុំម្ដងទៀតនៅពេលឆាប់ៗនេះ”។
សូមបញ្ជាក់ថា Modric នៅមានពានរង្វាន់កិត្តិយសដណ្ដើមជាមួយ Ronaldo និង Salah មួយទៀត គឺពានរង្វាន់ FIFA Best Player Of the Year ដែលនឹងប្រកាសនៅថ្ងៃទី២៤ខាងមុខនេះ៕ប្រភព៖ DailyMail