លោក Joachim Low គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់បាននិយាយថាការឡើងទៅប៉ះជាមួយក្រុមអង់គ្លេសនៅវគ្គ១៦ក្រុម នឹងត្រៀមខ្លួនឱ្យបានល្អជាងប្រកួតណាៗទាំងអស់។
អាល្លឺម៉ង់ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីលេងស្មើជាមួយក្រុមហុងគ្រីនៅប្រកួតចុងក្រោយនៅយប់មិញ។ ពួកគេបានចំណាត់ថ្នាក់លេខ២ក្នុងពូល និងត្រូវជួបជាមួយក្រុមអង់គ្លេស សម្រាប់ការប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយនាពេលខាងមុខនេះ។
មុនការប្រកួតធំខាងមុខនោះចាប់ផ្ដើម លោក Low បាននិយាយថា៖ “វាជា highlight មួយសម្រាប់ការត្រៀមប៉ះអង់គ្លេសនៅ Wembley ។ យើងនឹងរៀបចំឱ្យបានល្អ និងផ្ដោតការប្រកួតឱ្យបានល្អជាងការប្រកួតនៅថ្ងៃនេះ។ ខ្ញុំអាចសន្យាជាមួយគ្រប់គ្នាបាន”។
សូមបញ្ជាក់ថា៣ប្រកួតក្នុងពូលរបស់អាល្លឺម៉ង់ គឺបើកឆាកលេងចាញ់បារាំង ១-០ ប្រកួតទី២ ឈ្នះព័រទុយហ្គាល់ ៤-២ និងប្រកួតចុងក្រោយនេះស្មើជាមួយក្រុមហុងគ្រី ២-២ ទៀត៕ប្រភព goal