Ousmane Dembele នឹងត្រូវវះកាត់ជង្គង់របស់ខ្លួន ក្រោយពីរងរបួសកាលពីប្រកួតឱ្យជម្រើសជាតិបារាំង លេងស្មើជាមួយក្រុមហុងគ្រីកាលពីពេលកន្លងទៅ។
ក្រោយពីធ្វើការពិនិត្យមក ពេលនេះលទ្ធផលបានចេញមកថារូបគេមានបញ្ហាជង្គង់ធ្ងន់ធ្ងរ រហូតដល់ត្រូវការការវះកាត់ឯណោះ។ សម្រាប់ការវះកាត់ជង្គង់នេះដែរ នឹងតម្រូវឱ្យរូបគេសម្រាកយ៉ាងតិចរហូតដល់ទៅ៤ខែ។ នេះជាក្ដីបារម្ភមួយសម្រាប់ក្រុម Barcelona ឯណោះដែលត្រូវព្យាបាលខ្សែប្រយុទ្ធរូបនេះ។
កីឡាករវ័យ២៤ឆ្នាំរូបនេះ មានបញ្ហារបួសជាប់ជានិច្ចតាំងពីផ្លាស់មកលេងនៅក្រុម Barcelona និងលេងឱ្យជម្រើសជាតិបារាំងនេះ។ កាលពីរដូវកាលមុន រូបគេសឹងតែមិនបានបង្ហាញខ្លួនសោះជួយក្រុមអ្នកមានបុណ្យ។ ក្លឹបក៏មានគម្រោងលក់រូបគេចេញនារដូវកាលនេះដែរ ប៉ុន្តែបញ្ហារបួសជង្គង់នេះនឹងធ្វើឱ្យការចង់លក់នោះ ពិបាកមិនខាន៕ប្រភព៖ DailyMail