Sterling បន្ដរកគ្រាប់បាល់បានជួយក្រុមជម្រើសជាតិអង់គ្លេសយកឈ្នះលើក្រុមឆែក ១-០ ឡើងឈរកំពូលតារាងបានសម្រេចហើយកាលពីយប់មិញនេះ។
ខ្សែប្រយុទ្ធខាងលើ រកគ្រាប់បាល់បាននៅដើមតង់ទី១ ក្រោយទទួលបានបាល់លើកយ៉ាងស្អាតពីមិត្តរួមក្រុម Jack Grealish ។ នេះជាគ្រាប់បាល់ទី២ហើយសម្រាប់កីឡាករលេងនៅក្លឹប Mancheste City នេះ បន្ទាប់ពីរូបគេរកបាន១គ្រាប់ផងដែរ កាលពីប្រកួតជាមួយក្រុមក្រូអាតនាប្រកួតទី១កន្លងទៅ។
ក្រោយពីចប់ការប្រកួត Sterling បាននិយាយថា៖ “ឈានមកដល់វគ្គនេះ អ្នកនឹងត្រូវប្រកួតជាមួយក្រុមខ្លាងៗជាច្រើន ហើយវាជាការប្រកួតប្រជែងសមត្ថភាពខ្លួនឯងផងដែរ។ យើងធ្វើបានល្អនៅថ្ងៃនេះ ជាមួយការលេងប្រយុទ្ធច្រើន។ យើងមិនត្រូវខ្លាចក្រុមណានោះទេ សម្រាប់វគ្គបន្ដបន្ទាប់ទៀត”៕ប្រភព៖ DailyMail