ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុមស្កុតឡែនក្នុងលទ្ធផល ៣-១។
ក្រូអាតដែលចាប់ផ្ដើមការប្រកួតមិនល្អ ចាញ់ក្រុមអង់គ្លេសនោះ ពួកគេចាប់ផ្ដើមធ្វើបានល្អវិញនៅប្រកួតទី២ និងប្រកួតទី៣នេះកាន់តែល្អថែមទៀតនៅពេលយកឈ្នះលើក្រុមស្កុតឡែនក្នុងលទ្ធផល ៣-១។ តាមលទ្ធផលនេះ បានធ្វើឱ្យក្រុមក្រូអាត មាន៤ពិន្ទុក្នុងពូល ស្ថិតនៅលេខ២ ទទួលបានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាមួយអង់គ្លេស និងឆែកផងដែរ។
ការឡើងទៅវគ្គ១៦ក្រុមនេះដែរ ក្រុមក្រូអាត នឹងត្រូវប៉ះជាមួយក្រុមលេខ២ស្ថិតនៅពូល E ឯណោះ។ ដែលពូល E នេះ នឹងត្រូវធ្វើការប្រកួតនៅរាត្រីនេះហើយ៕ប្រភព ៖ MARCA