ខ្សែការពារ Sergio Ramos បាននិយាយយ៉ាងច្បាស់ថាខ្លួនមិនខ្លាចក្នុងការលេងនៅទឹកដីរបស់អង់គ្លេសឡើយ បើទោះជាមានអ្នកគាំទ្រធ្លាប់វាយប្រហារពាក្យសម្ដីមកលើខ្លួនក៏ដោយ។
គេនៅចាំបានថា គ្រាដែល Ramos បង្កកំហុសទៅលើ Salah វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នោះ មានអ្នកគាំទ្រអង់គ្លេសជាច្រើនមិនសប្បាយចិត្ត។ កត្តានេះ បានធ្វើឱ្យអ្នកកាសែតសួរនាំចំពោះវត្តមានរបស់កីឡាករប្រធានក្រុមអេស្ប៉ាញរូបនេះ ពេលមកលេងនៅទឹកដីអង់គ្លេស។
Ramos បានឆ្លើយតបថានោះមិនមែនជារឿងដែលខ្លួនត្រូវគិតឡើយ។ ការប្រកួតរាត្រីនេះ គឺពិតជាស្វិតស្វាញ ប៉ុន្តែមិនមែនខ្លួនជាមួយអ្នកគាំទ្រឡើយ គឺក្រុមអេស្ប៉ាញ ប៉ះអង់គ្លេស នៅកីឡដ្ឋាន Wembley ។
អង់គ្លេស នឹងត្រូវស្វាគមន៍ក្រុមអេស្ប៉ាញ នាការប្រកួតបើកឆាកពានរង្វាន់ UEFA Nations League នៅម៉ោង១:៤៥នាទីនេះ។ ដោយក្រុមអេស្ប៉ាញ នឹងដឹកនាំដោយគ្រូបង្វឹកថ្មី Luis Enrique ៕ប្រភព៖ DailyMail