បន្ទាប់ពីឃើញលទ្ធផលដាណឺម៉ាកនៅយប់មិញនេះ បានធ្វើឱ្យក្រុមចំនួន៥កក់កៅអីវគ្គ១៦ក្រុមចុងក្រោយរួចជាស្រេចទៅហើយ ដោយមិនបាច់ប្រកួតចុងក្រោយទេ។
ដោយក្រុមទាំង៥នោះមានដូចជា បារាំង អង់គ្លេស ឆែក ស៊ុយអែត និងស្វីស។ ពួកគេបានឡើងវគ្គបន្ដ ក៏ព្រោះតែពួកគេមាន៤ពិន្ទុក្នុងដៃទៅហើយ និងមិនអាចបញ្ចប់លទ្ធផលក្រោមលេខ៣ក្នុងពូលឡើយ។ លទ្ធផលនៅយប់មិញ ក្នុងពូល B និង C បានធ្វើឱ្យក្រុមហ្វាំងឡ់ង និងអ៊ុយក្រែន នៅលេខ៣ និងមានត្រឹម៣ពិន្ទុប៉ុណ្ណោះ។ ដូច្នេះវាមានន័យថាក្រុមណាមាន៤ពិន្ទុនោះ ធានាកៅអីឡើងវគ្គ១៦ក្រុមចុងក្រោយហើយ។
ដោយឡែក ហ្វាំងឡង់ និងអ៊ុយក្រែន ក៏មិនទាន់ថាធ្លាក់នោះដែរ។ លទ្ធផលប្រកួតចុងក្រោយក្នុងពូល D និង E អាចនឹងធ្វើឱ្យក្រុមលេខ៣ក្នុងពូល២នេះ បញ្ចប់ទៅត្រឹម២ពិន្ទុប៉ុណ្ណោះ៕ប្រភព Marca