ការប្រកួតរវាងក្រុម Barcelona ប៉ះ Girona គឺជាការប្រកួតដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ដាក់ឱ្យទៅប្រកួតនៅទឹកដីអាមេរិកនៅរដូវកាលនេះ។
បើតាមលោក Javier Tebas ប្រធានក្របខណ្ឌ La Liga បាននិយាយថា៩០%ទៅហើយ ក្រុម Barcelona ប៉ះ Girona នឹងត្រូវទៅលេងនៅអាមេរិក។ នេះជាការប្រកួតលើកដំបូងដែលត្រូវទៅលេងនៅទឹកដីអាមេរិក
ដោយ១ប្រកួតនេះ La Liga នឹងទទួលបានប្រាក់១៨០លានផោនឯណោះ។ ប្រាក់ដែលទទួលបានក្របខណ្ឌ La Liga នឹងធ្វើការចែកជាមួយក្រុមដែលទៅលេង។
លោក Javier Tebas បានបញ្ជាក់ទៀតថា នេះមិនមែនជាកាតព្វកិច្ចដែលក្រុមទាំងអស់ត្រូវទៅលេងនៅអាមេរិកទេ។ សហព័ន្ធនឹងធ្វើការជ្រើសរើសក្រុមដែលស្ម័គ្រចិត្តប៉ុណ្ណោះ ហើយអត្ថប្រយោជន៍ដែលទទួលបាន
នោះគឺជាការចែក%នៃប្រាក់ដែលទទួលបាន៕ប្រភពDailyMail