បើឈ្នះ Euro ក្រុមជម្រើសជាតិអង់គ្លេស នឹងលេងពណ៌សក់ដូច Foden

Phil Foden បាននិយាយថាក្រុមកីឡាករអង់គ្លេសទាំងអស់បានយល់ព្រមលេងម៉ូដសក់ Paul Gascoigne-style ប្រសិនបើពួកគេអាចឈ្នះពានរង្វាន់ Euro 2020 នេះបាន។

តារាឆ្នើមរបស់ក្រុម Manchester City ខាងលើ បានកាត់ម៉ូដសក់តាម Paul Gascoigne ដែលជាវីរបុរសបាល់ទាត់អង់គ្លេសម្នាក់ មុនព្រឹត្តិការណ៍ Euro 2020 នេះ។ ដោយឡែក Foden ថែមទាំងបាននិយាយទៀតថាប្រសិនបើអង់គ្លេសឈ្នះពាន នោះកីឡាករទាំងអស់នឹងកាត់សក់ម៉ូដនេះទាំងអស់គ្នាតែម្ដង។ អង់គ្លេស ខកខានឈ្នះពានរង្វាន់ធំបែបនេះ រយៈពេល៥៥ឆ្នាំមកហើយ។

អង់គ្លេស មិនទាន់ធានាកៅអីឡើងវគ្គ១៦ក្រុមចុងក្រោយនោះទេ ពោលគឺពេលនេះពួកគេនៅលេខ២ក្នុងតារាង មាន៤ពិន្ទុស្មើជាមួយក្រុមឆែកដែរ។ ប្រកួតចុងក្រោយនៅថ្ងៃស្អែក គឺប៉ះក្រុមកំពូលតារាងឆែកតែម្ដង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT