អីយ៉ាស់! កីឡាករឈីលី៦នាក់ ហៅនារីៗជប់លៀងដល់បន្ទប់សណ្ឋាគារ

សមាជិកក្រុមជម្រើសជាតិឈីលីដល់ទៅ៦នាក់ បានហៅនារីស្អាតៗទៅជប់លៀងដល់បន្ទប់សណ្ឋាគារតែម្ដង ហើយពេលនេះបានបែកធ្លាយហើយ។

លោក Martin Lasarte ប្រធានបច្ចេកទេសក្រុមជម្រើសជាតិឈីលី បានអះអាងថាលោករំពឹងថានឹងពិន័យក្រុមកីឡាករទាំង៦នាក់ខាងលើឱ្យខ្លាំងតែម្ដង ហើយអាចនឹងឈានដល់បញ្ជូនពួកគេត្រលប់ទៅប្រទេសឈីលីថែមទៀតផង។ ខណៈដែលពេលនេះក្រុមឈីលីកំពុងប្រមូលផ្ដុំហ្វឹកហាត់នៅប្រទេសប្រេស៊ីលឯណោះ។

លោកមិនបានបញ្ចេញឈ្មោះកីឡាករទាំង៦នាក់នោះដែរ ប៉ុន្តែប្រភពបានដឹងច្បាស់ថាពួកគេមានឈ្មោះដូចជា Jean Meneses, Arturo Vidal, Gary Medel, Pablo Galdames, Pablo Aranguiz និង Eduardo Vargas ។ រឿងរ៉ាវស្រដៀងគ្នានេះដែរ បានកើតឡើងម្ដងមកហើយនៅប៉ុន្មានថ្ងៃមុន ដោយមានកីឡាករឈីលី២នាក់ហៅជាងកាត់សក់មកកាត់ដល់បន្ទប់ ហើយត្រូវពិន័យជាប្រាក់រូចទៅហើយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT