ក្រុមដែលមានកៅអី ១០០ ភាគរយ ឆ្លងទៅកាន់វគ្គបន្ទាប់តាមថាគឺមាន ៤ ក្រុមហើយ ប៉ុន្តែដែលធានាចំណាត់ថ្នាក់ច្បាស់លាស់នោះគឺមានតែ ៣ ទេ ដូចជាអ៊ីតាលី/វែល និងហូឡង់ ខណៈដែលបែលហ្សិក ក៏មិនទាន់ច្បាស់ថាអាចឈរលេខ ១ នោះដែរ។
យ៉ាងណាប្រិយមិត្តប្រាកដជាឆ្ងល់ថាតើនៅ Euro 2020 គេចាប់ឆ្នោតផ្គូផ្គងក្រុមដែលត្រូវប៉ះគ្នាទៀតឬអត់ ក្រោយក្រុមទាំងអស់មានឈ្មោះឡើងមកហើយនោះ? ជាក់ស្តែងនេះជាការផ្គូផ្គងតាំងពីមុនបើកព្រឹត្តិការណ៍ ដោយ UEFA បានរៀបចំរួចរាល់ហើយថាក្រុមណាត្រូវជួបក្រុមណា (ឧទាហរណ៍៖ ក្រុមលេខ ១ ប្រចាំពូល A ត្រូវជួបក្រុមលេខ ២ ប្រចាំពូល C)
បែបនេះសម្រាប់អ៊ីតាលី ដែលត្រូវប្រកួតនៅថ្ងៃទី ២៦ មិថុនា ពួកគេត្រូវកំណត់ប៉ះគ្នាទល់ក្រុមលេខ ២ នៅពូល C ដែលបច្ចុប្បន្នតាមតារាងចំណាត់ថ្នាក់អាចជាអ៊ុយក្រែន ឬអូទ្រីស ដោយស៊ីសងលើប្រកួតជុំទី ៣ របស់ពួកគេ។
រីឯវែល ត្រូវប៉ះក្រុមលេខ នៅពូល B ដោយនោះអាចជាប៉ះបែលហ្សិក ឬ រុស្ស៊ី ឬហ្វាំងឡង់ ឬ ដាណឺម៉ាក គឺស៊ីសងលើលទ្ធផលសម្រេចនៅជុំចុងក្រោយ តែតាមភាគរយខ្ពស់ប្រហែលជារុស្ស៊ី។
ចុងក្រោយហូឡង់ ដែលជាក្រុមលេខ ១ ប្រចាំពូល C នឹងត្រូវជួបក្រុមលេខ ៣ ល្អឯករវាងពូល D/E/F ដែលមានច្រើនក្រុមអាចជា ក្រូអាត, អង់គ្លេស, អេស្ប៉ាញ, ប៉ូឡូញ, ព័រទុយហ្គាល់ និងហុងគ្រីជាដើម៕
ប្រភព៖ Wikipedia