Griezmann សរសើរ Ronaldo មិន​ដាច់​ពី​មាត់ មុន​បារាំង​ជួប​ព័រទុយហ្គាល់​នៅ​វគ្គ​បិទ​ពូល

វគ្គ​បិទ​ពូល​ជុំ​ទី ៣ នៅ​ពូល F ដែល​ជា​ពូល​មរណៈ គឺ​បារាំង​ត្រូវ​ជួប​ព័រទុយហ្គាល់ ខណៈ​អាល្លឺម៉ង់​ត្រូវ​ប៉ះ​ហុងគ្រី ហើយ​មាន​ក្រុម ២ នឹង​ឡើង​ទៅ​វគ្គ​បន្ទាប់ ១៦ ក្រុម ហើយ​ក្រុម​ ១ ឈរ​នៅ​លេខ​ ៣ ដើម្បី​ប្រជែង​តំណែង​លេខ ៣ ល្អ​ឯក។

យ៉ាង​ណា​មុន​ឈាន​ដល់​ការ​ប្រកួត​នៅ​ពាក់​កណ្តាល​សប្តាហ៍ សម្រាប់ Antoine Griezmann ជា​អ្នក​រក​បាន​គ្រាប់​បាល់​ឲ្យ​បារាំង​នៅ​ជុំ​ទី ២ ក៏​បាន​សរសើរ​ដល់​ Cristino Ronaldo ដែល​ត្រៀម​ក្លាយ​ជា​គូ​ប្រជែង​លើ​ទីលាន​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ។

ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន Griezmann ថា៖ “គាត់ [Ronaldo] ជា​ធនធាន​នៃ​ការ​ជំរុញ​ទឹក​ចិត្ត​សម្រាប់​អ្នក​រាល់​គ្នា ហើយ​គាត់​ពិត​ជា​អស្ចារ្យ​ការ​ដែល​កំពុង​ធ្វើ​រឿង​ទាំង​នេះ​នៅ​អាយុ ៣៦ ឆ្នាំ”។

លោក​បន្ត៖ “សម្រាប់ Ronaldo និង Messi គឺ​គ្មាន​នរណា​អាច​ធ្វើ​បាន​ដូច​ពួក​គាត់​ទេ ហើយ​យើង​ពិត​ជា​សំណាង​ដែល​អាច​ជួប​ពួក​គាត់​លើ​ទីលាន Ronaldo ជា​កីឡាករ​ដ៏​ពេញលេញ​មួយ និង​ជា​គំរូ​ដល់​ក្មេងៗ​រាល់​គ្នា គាត់​អាច​បង្ហាញ​ផ្លូវ​ដល់​យុវជន​ជា​ច្រើន”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT