ដូចបំណងហើយ !!! សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំឱ្យមានការសម្តែងល្ខោនខោល នៅថ្ងៃជម្រើសជាតិប្រកួត

តាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពោលគឺនៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ខាងមុខនេះ អំឡុងពេលដែលក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី សហព័ន្ធក៏នឹងរៀបចំឱ្យមានការសម្តែងល្ខោនខោល ។

កម្មវិធីសម្តែងល្ខោនខោល គឺនឹងត្រូវចាប់់ផ្តើមនៅពេលសម្រាកនាពាក់កណ្តាលវគ្គទីមួយ នៃការប្រកួត ។

គួររំលឹកថា សិល្បៈល្ខោនខោល បាននឹងកំពុងជាប្រធានបទដ៏ក្តៅគគុកលើបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលអ្នកគាំទ្រកម្ពុជាភាគច្រើន បានបញ្ចេញមតិ និងផ្ញើសាទៅកាន់ទំព័រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT