អង់គ្លេសធ្វើមិនបានល្អនោះទេនៅការប្រកួតបើកឆាក Euro ២ ជុំដំបូង ដោយទល់ក្រូអាតស៊ីត្រឹម ១-០ ហើយទល់ស្កុតឡែនស្មើ ០-០ ដ្បិតទទួលបាន ៤ ពិន្ទុ តែមិនទាន់អាចធានាថានឹងឡើងទៅកាន់វគ្គបន្ទាប់ ១០០ ភាគរយនោះទេ។
យ៉ាងណាមានមតិរិះគន់ជាច្រើនថា អ្នកចាត់ការលោក Gareth Southgate ហាក់ជ្រើសរើសកីឡាករមិនត្រូវ ពោលឈុត ១១ នាក់ដំបូងទាំងពីរប្រកួតកន្លងមក គឺអង់គ្លេសគ្មានសាច់បាល់ប្រយុទ្ធមុតស្រួចណាមួយទាល់តែសោះ ពោល Kane មិនខុសទេ ណាស់តែតំបន់ខាងក្រោមចែកបាល់ទៅលើធ្វើមិនបានល្អ។
គ្រប់គ្នាចង់ឲ្យ Southgate គួរមើល Grealish និង Sancho នៅប្រកួតបន្ទាប់ ហើយគួរដក Kalvin Phillips ដោយរក្សាតែ Rice ឲ្យនៅបម្រើការពារសិនបានហើយ។ តាមការចង់បានភាគច្រើន គឺចង់ឲ្យ Southgate ប្រើប្រាស់ឈុត ១១ រូបបែបនេះ៖
អ្នកចាំទី: Pickford
ខ្សែការពារ: Shaw, Stones, Maguire, Trippier
ខ្សែបម្រើ: Rice, Mount
ខ្សែប្រយុទ្ធ: Grealish, Foden, Sancho និង Kane៕
ប្រភព៖ GiveMeSport