អតីតអ្នកចាត់ការលោក Frank Lampard បានឈានចូលមកដល់អាយុ ៤៣ ឆ្នាំហើយនៅថ្ងៃទី ២០ មិថុនា ឆ្នាំ ២០២១ នេះ ដោយលោកក៏បានផ្តល់បទសម្ភាសន៍មួយទាក់ទិននឹងកីឡាករដែលធ្លាប់ជាមិត្តរួមក្រុមកាលពីអតីតកាល ហើយលោកចូលចិត្តលេងជាមួយបំផុត។
រំឭកបន្តិច បុរសសញ្ជាតិអង់គ្លេសកាលនៅជាកីឡាករធ្លាប់រួមអាជីពឲ្យក្លឹបធំៗដូចជា West Ham, Chelsea និង Man City ជាដើម ហើយកំឡុងពេលនោះលោកបានជួបកីឡាករជើងចាស់ថ្មីជាច្រើន ដែលខ្លះចូលនិវត្តហើយ និងខ្លះក៏នៅកំពុងបន្តអាជីពមកទល់សព្វថ្ងៃ។
នៅជម្រើសអ្នកទាំង ៥ លោក Lampard បានចុចឈ្មោះរួមមាន Sergio Aguero (Man City), Gianfranco Zola (Chelsea), Eden Hazard (Chelsea) និង John Terry/Dider Drogba (Chelsea)។
បញ្ជាក់ថាកាលនៅជាកីឡាករ Lampard បង្ហាញខ្លួនសរុប ៨៩១ ប្រកួត រកបាន ២៦៧ គ្រាប់និង Assist ១៧៧ លើក ហើយធ្លាប់ឈ្នះពានរង្វាន់ធំតូចជាច្រើន មានទាំង Champions League, Europa League, Premier League, FA Cup ជាដើម មិនក្រោម ១០ ពានឡើយ៕
ប្រភព៖ GiveMeSport