Adiwang អះអាង​ថា ខ្លួន​មាន​កូនសោ​​យកឈ្ន Rodtang បាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Lito “Thunder Kid” Adiwang បាន​ប្រកាស​ចង់​ជួប​សត្រូវ​ចាស់ Hiroba Minowa និង​​​ផ្តួល​ឲ្យ​អស់​ជើង​ខ្លាំង​៥​រូប​ដែល​មាន​ចំណាត់​ថ្នាក់​ក្នុង​ទម្ងន់ strawweight នៃកីឡាគុន​ចម្រុះ។ ប៉ុន្តែ​តារា​ហ្វីលីពីន​ម្នាក់​នេះ​ជឿ​ជាក់​ថា ខ្លួន​មាន​អាវុធ​ដែល​អាច​យក​ឈ្នះ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក ONE Flyweight មនុស្ស​ដែក Rodtang “The Iron Man” Jitmuangnonបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​គាំទ្រដឹង​ហើយ​ថា តារា​ប្រដាល់​ថៃ​មិន​ទាន់​ស្គាល់​បរាជ័យ​ម្តង​ណា​ឡើយ​ក្នុង​ការ​ប្រកួត​នៅ​សង្វៀន​ពិភព​លោក ONE Super Series គឺ​ទទួល​បាន​ជ័យជម្នះ​១០-០ជាប់​គ្នា​ទាំង​មួយ​ថៃ និង​ឃីក​បុក​សីង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា​បើ​ជួប​ Adiwang ក៏​មិន​អាច​ប៉ាន់​ស្មាន​បាន​ដែរ។ តាម​ពិត​ទៅ កីឡាករ​រហស្សនាម “Thunder Kid”បាន​ក្លាយ​ជា​តារា​គ្រោះ​ថ្នាក់​ម្នាក់​ទៅ​ហើយ​មុន​ពេល​​ហ៊ាន​អះ​អាងថា ខ្លួន​អាច​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ​មក​ពី​ក្លឹប Jitmuangnon Gym។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​​និយាយ​ថា ៖«ខ្ញូំ​ចង់​ហៅ​ឲ្យ Rodtang វ៉ៃ​ជា​មួយ​ខ្ញុំ។ ខ្ញុំ​ពិត​ជា​មាន​ឆន្ទៈ​ប្រកួត​ជា​មួយ​គាត់​ ១០០០​%។ ខ្ញុំ​​នឹង​វ៉ៃ​លក្ខណៈ ONE Super Series ប្រសិន​បើ​គេ​រៀប​ចំ​ឲ្យ​ខ្ញុំ​ជួប​ Rodtang។ ខ្ញុំ​ដឹង​ថា គាត់​ជា​ជើង​ខ្លាំង​គ្មាន​អ្នក​បញ្ឈប់​ តែខ្ញុំ​ជឿ​លើ​ខ្លួន​ឯង​មាន​អាវុធ​អាច​បង្ក្រាប Rodtang ពី​ព្រោះ​ខ្ញុំ​បានស្គាល់​ពី​ក្បាច់​វ៉ៃ​របស់​គាត់​ច្បាស់​ណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​លេង​គុន​ចម្រុះ​ហ្វីលីពីន​បាន​បន្ត​ថា ៖«ខ្ញុំ​បាន​ឃើញ​អ្នក​គាំទ្រ​ពិត​ជា​ចង់​ឲ្យ​មាន​ការ​ប្រកួត​នេះ​ណាស់​គឺ​ជា​មួយ​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ចង់​ប្រកួត​ណាស់ ហើយ​ជឿ​ថា នៅ​ពេល​យើង​តទល់​គ្នា យើង​អាច​បង្ហាញ​នូវ​ការ​ប្រកួត​ដ៏​អស្ចារ្យ​ដែល​អ្នក​គាំទ្រ​ចង់​បាន។ ខ្ញុំ​​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ពី​ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ធ្វើ​បាន ប្រសិន​បើ​ពិត​ជា​បាន​ជួប Rodtang»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់​តាំង​ពី​ចូល​ប្រឡូក​ក្នុង​សង្វៀន​ពិភព​លោក​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨​មក  Rodtang បាន​បង្ហាញ​ជា​កីឡាករ​ដែល​ល្អ​បំផុត​ជា​មួយ​នឹង​អាវុធ​មាន​ទម្ងន់ កម្លាំង​ខ្លាំង កាយ​សម្បទា​មាំមួន និង​ស្មារតី​អង់​អាច​ក្លាហានពោរពេញ​ដោយ​ឆ្លាត​វៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិស្ស​ក្លឹប Jitmuangnon Gym បាន​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក ONE Flyweight និង​រក្សា​ខ្លួន​ជា​ជើង​ខ្លាំង​មិន​ដែល​ចាញ់​សោះ​ បន្ទាប់​ពី​ឡើង​សង្វៀន ONE ១០ដង​ឈ្នះទាំង​អស់ និង​បានក្លាយ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​មាន​កំណត់​ត្រា​ឈ្នះ​១០​លើក​ជាប់​គ្នា។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក Adiwang ពិត​ជា​កោត​សរសើរ​តារា​ថៃ​ម្នាក់​នេះ​ណាស់ ហើយ​តែង​តែតាម​ដាន​មើល​ការ​ប្រកួត​របស់​ Rodtang ជា​និច្ច​ ជា​ពិសេស ពេល​ប្រកួត​ជា​មួយ “Mini T” Danial Williams នៅ​ព្រឹត្តិការណ៍ “ONE on TNT I” កាល​ពី​ខែ​មេសា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ហ្វីលីពីន​អាយុ​២៨​ឆ្នាំ​បាន​និយាយ​ថា ៖«​ខ្ញុំ​ពិត​ជា​ជឿ​ជាក់​ថា ខ្ញុំ​មាន​អ្វី​ដែល​អាច​យក​ឈ្នះ​បាន។ ខ្ញុំ​មាន​គន្លឹះ​ពិសេស​អាច​ឈ្នះ​ Rodtang។ ខ្ញុំ​ឃើញ​ការ​ប្រកួត​របស់​គាត់​​គឺ​ខ្ញុំ​អាច​គ្រប់​គ្រង​បាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំ​​​លើក​ជា​ឧទាហរណ៍​មួយ នៅ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​គាត់​ជា​មួយ ‘Mini-T គាត់​បង្ហាញ​ពី​ចំណុច​ខ្សោយ។ Williams មិន​បាន​​ធ្វើ​ព្យុះ​ភ្លៀង​ខ្លាំង​ទេ គាត់​ឈឺ​ចាប់ ហើយ​គាត់​ពិបាក​រឿង​វ៉ៃ​បក។ ការ​ប្រកួត​នោះ យើង​មិន​ឃើញ​អ្វី​ដែល​ជា​ចំណុច​គ្រោះ​ថ្នាក់​របស់ Rodtang ទេ​គឺ​មើល​ឃើញ​ធម្មតា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំ​ដឹង​ទាំង​អស់​ពី​របៀប​វ៉ៃ​របស់ Rodtang។ គាត់​មាន​កម្លាំង​ខ្លាំង និង​ទាត់​លឿន ហើយ​បច្ចេកទេស​ល្អ។ ប៉ុន្តែ​​នៅ​ពេល ‘Mini-T’ប្តូរ​គឺ​បាន​ធ្វើ​ឲ្យ​កីឡាករ​ថៃ ម្នាក់​នេះ​ទទួល​រង​កណ្តាប់​ដៃមិ​ន​ស្ទើរ​ដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំ​គិត​ថា ខ្ញុំ​មាន​កូន​សោ​អាច​​ដោះ​របៀប​វ៉ៃ​របស់​ Rodtang។ និយាយ​ទៅ គាត់​មាន​ចលនា​ក្បាល​គេច​ពី​ដៃ​គូ​ល្អ​ណាស់។ គាត់​ឈ្នះ​ការ​ប្រកួត​ច្រើន​ណាស់​ពី​ជំនាញ​នេះ។ បើ​វ៉ៃ​ក្បាច់​ប្លែង ចេញ​អាវុធ​ចម្រុះ​ខុស​ពី​មួយ​ថៃ ខ្ញុំ​ជឿ​ថា គាត់​នឹង​ជួប​បញ្ហា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្បាច់​វ៉ៃ​របស់ Adiwang អាច​ធ្វើ​ឲ្យ​ដៃ​គូ​ជួប​បញ្ហា​មែន។  រូប​គេ​បាន​បង្ហាញ​បច្ចេកទេស​ល្អ និង​កណ្តាប់​ដៃ​ពិឃាត​នៅ​ពេល​ដែល​ផ្តួល​កីឡាករ​ជប៉ុន Namiki Kawahara។ បន្ថែម​លើ​នេះ កីឡាករ​ដែល​មាន​មូលដ្ឋាន​គ្រឹះ​កីឡា​វូសូ​បាន​សាំ​នឹង​ស្រោម​ដៃ​គុន​ចម្រុះ​៤​អោន​ទៅ។ ដុច្នេះ​ប្រសិន​បើ​គាត់​ប្តូរ​ពី​គុន​ចម្រុះ ទៅ​នឹង​មួយ​ថៃ ឬ​ឃីក​បុកសីង​ជា​មួយ​ Rodtang ពិត​ជា​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​សម្រាប់​គាត់​ទេ។ គាត់​ជឿ​ថា ​គាត់​នឹង​ក្លាយ​ជា​កីឡាករ​ទី​១​ដែល​ផ្តល់​ឲ្យ​អធិរាជ​សង្វៀន​មួយ​ថៃ​ស្គាល់​បរាជ័យ​លើក​ដំបូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ហ្វីលីពីន​និយាយ​ថា ៖«ខ្ញុំ​បាន​ឃើញ​១០០​ដង​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ គាត់​ក៏​ជា​មនុស្ស​ដូច​យើង​ដែរ។ គាត់​ជា​អ្នក​កីឡា តែ​គាត់​ក៏​ជា​មនុស្ស​ដែរ។ បើ​ខ្ញុំ​អាច​​បាន​ជួប​គាត់ ខ្ញុំ​មាន​វិធី​ផ្តល់​ឲ្យ​គាត់​ស្គាល់​មេ​រៀន​ម្តង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​ជា Adiwang មាន​ឆន្ទៈ​ចង់​​ប្រឡូក​ប្រដាល់​មួយ​ថៃជា​មួយ​ Rodtang ក៏​គាត់​រីក​រាយ​ទៅ​ហើយ​ចំពោះ​​អាជីព​ប្រដាល់​គុន​ចម្រុះ​របស់​គាត់​នៅ​លើ​ពិភព​លោក។ ជា​យូរ​មក​ហើយ អធិរាជ​សង្វៀន​មួយ​ថៃ​ក៏​បង្ហាញ​ឆន្ទៈ​ចង់​ចូល​ប្រឡូក​ប្រដាល់​គុន​ចម្រុះ​ដែរ។ ជា​ពិសេស​ប៉ុន្មាន​ថ្ងៃ​មុន កីឡាករ​ថៃ​រូប​នេះ​និយាយ​ថា រូប​គេ​ចង់​វ៉ៃ​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក រួច​ចូល​ប្រឡូក​ប្រដាល់​គុន​ចម្រុះ ពី​ព្រោះ​រូប​គេ​ចង់​សាក​អ្វី​ដែល​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការ​នេះ​មាន​ន័យ​ថា ប្រសិន​បើ​អ្នក​ទាំង​ពីរ​មិន​បាន​ជួប​គ្នា​ក្នុង​ការ​ប្រកួត​មួយ​ថៃ ឬ​ឃីក​បុក​សីង ប៉ុន្តែ​អាច​ជួប​គ្នា​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​នៅ​ថ្ងៃ​ណា​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Adiwang បាន​និយាយ​ថា ៖«ប្រសិន​បើ​រឿង​នេះ​កើត​ឡើង វា​កាន់​តែ​ល្អ​សម្រាប់​ខ្ញុំ។ ពេល​ណា​ក៏​ដោយ ឲ្យ​តែ​គាត់​ចូល​ប្រឡូក​គុន​ចម្រុះ ខ្ញុំ​ពិត​ជា​ចង់​ជួប​គាត់​ណាស់ ជា​ពិសេស​នៅ​​ពេល​គាត់​ប្រកួត​លើក​ដំបូង ជួប​ខ្ញុំ​ក៏​បាន។ ខ្ញុំ​ស្វាគមន៍​ដោយ​រីក​រាយ ហើយ​សង្ឃឹម​វា​អាច​កើត​ឡើង»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT