៦​ជំហាន​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ហាត់​នៅ​ថៃ​ក្នុង​អន្តរកាលកូវីដ-១៩

ក្លឹប​បង្ហាត់​ប្រដាល់​មួយ​ថៃ និងកីឡដ្ឋាន​នៅ​ក្នុង​ប្រទេស​ថៃ​ចាប់​ផ្តើម​បើក​ដំណើរ​ការ​បណ្តើរ​ៗ​ហើយ​ដែល​មាន​ន័យ​ថា អ្នក​អាច​ធ្វើ​ដំណើរ​កម្សាន្ត និង​ហាត់​ប្រដាល់​នៅ​ទី​នោះ​បាន។

ទោះ​បី​ជា​យ៉ាង​ណា មាន​គោលការណ៍​មួយ​ចំនួន តម្រូវឲ្យ​អ្នក​បំពេញ​ឲ្យ​បាន​ជោគជ័យ និង​ធ្វើ​ចត្តាឡីស័ក​មុន​ពេល​អ្នក​អាច​ចេញ​ពី​កន្លែង​ស្នាក់​នៅ​ទៅ​ហ្វឹក​ហាត់។។

ខាង​ក្រោម​ជា​គោល​ការណ៍​៦​ជំហាន​ដែល​អ្នក​ត្រូវ​បំពេញ​ដើម្បី​ទៅ​ហាត់​នៅ​ថៃ​ក្នុង​សម័យ​កាល​កូវីដ-១៩។

១-រយៈ​អាច​ស្នាក់​នៅ​ប្រទេស​​ថៃ

មុន​ពេល​ចាប់​ផ្តើម​ដំណើរ​ការនៃ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ សំនួរ​ទី​១​ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​គឺ​តើ​អ្នក​ស្នាក់​នៅ​ទី​នោះ​រយៈ​ពេល​ប៉ុន្មាន?

បើ​អ្នក​មាន​គម្រោង​ស្នាក់​នៅ​តិច​ជាង​៩០​ថ្ងៃ និង​បានទិដ្ឋាការ​មួយ​ក្នុង​ចំណោម​ប្រទេស​លើក​លែង​ទិដ្ឋាការ អ្នក​មិន​ចាំ​បាច់​ត្រូវ​ការ​ទិដ្ឋាការ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា បើ​អ្នក​គ្រោង​ស្នាក់​នៅ​ច្រើន​ជាង​៩០​ថ្ងៃ ឬ​​ធ្វើ​ដំណើរ​ពី​ប្រទេស​មួយ​ដែល​មិន​មែន​ស្ថិត​នៅ​ក្នុង​បញ្ជី​លើក​លែង​ទិដ្ឋាការ​របស់​ថៃ អ្នក​ត្រូវ​តែ​ដាក់​ពាក្យ​ស្នើ​សុំ​ទិដ្ឋាការ​ទេសចរណ៍​ពិសេស (STV)។

នៅ​ពេល​អ្នក​សម្រេច​​លើ​រយៈ​ពេល​ស្នាក់​នៅ អ្នក​ត្រូវ​តែ​កក់​សណ្ឋាគារ​ដែល​មាន​ជម្រើស​ធ្វើ​ចត្តាឡីស័ក្ និង​ទទួល​បាន​ធារ៉ាប់​រង​ធ្វើ​ដំណើរ​កូវីដ-១៩ មុន​ពេល​​អ្នក​ស្នើ​សុំ​ទិដ្ឋាការ។

២-កក់​សណ្ឋាគារដែល​ជា​ជម្រើស​ធ្វើ​ចត្តាឡីស័ក​

នៅ​ពេល​អ្នក​ទៅ​ដល់​ប្រទេស​ថៃ អ្នក​ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១០​ទៅ​១៤​ថ្ងៃ (អាស្រ័យ​លើ​ប្រទេស​ដែល​អ្នក​មកពី) នៅ​ក្នុង​សណ្ឋាគារ​ ASQ។ រដ្ឋាភិបាល​ថៃ​មាន​បញ្ជី​សណ្ឋាគារ​ ASQ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើស​រើស​បាន។

នៅ​ពេល​អ្នក​ទៅ​ដល់​ប្រទេស​ថៃ រថយន្ត​របស់​សណ្ឋាគារ ASQ នឹង​ទៅ​ទទួល​អ្នក​ពីព្រលាន​យន្តហោះ​ទៅ​បន្ទប់​សណ្ឋាគារ​ដែល​អ្នក​នឹង​ឆ្លង​កាត់​ការ​ធ្វើ​ចត្តាឡីស័ក និង​តេស្ត​កូវីដ-១៩។

បើ​អ្នក​ធ្វើ​តេស្ត​លទ្ធផល​អវិជ្ជមាន បន្ទាប់​ពី​ពីរ​បី​ថ្ងៃ​ដំបូង អ្នក​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​ពី​បន្ទប់​សណ្ឋាគារ ហើយ​អាច​ជ្រើស​រើស​ទី​កន្លែងដែល​ចង់​ទៅ​នៅ​តំបន់​សណ្ឋាគារ​បាន។

៣-ទទួល​បាន​ការ​ធានាកូវីដ-១៩

បន្ទាប់​ពី​​ក​ក់​សណ្ឋាគារ ASQ អ្នក​ត្រូវ​ការ​ធានា​រ៉ាប់​រង​សុខភាព​ដែល​នឹង​ត្រូវ​មាន​ទឹក​ប្រាក់​ហោច​ណាស់ ១០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ការ​ព្យាបាលកូវីដ-១៩​ដែល​អ្នក​នឹង​ទទួល​បាន​នៅ​ប្រទេស​ថៃ និង​ត្រូវ​ការ​ជំនួយ​វេជ្ជសាស្ត្រ។

បន្ថែម​លើ​នេះ​ទៀត ការធានារ៉ាប់​រង​កូវីដ-១៩ គ្រប​ដណ្តប់​លើ​ការ​ស្នាក់​នៅទាំង​ស្រុង​នៅ​ក្នុង​ប្រទេស។

អ្នក​នឹង​ត្រូវ​បាន​បង្ហាញ​ឯកសារ​ថត​ចម្លង​ធានារ៉ាប់​រង​នៅ​ពេល​ទៅ​ដល់​ប្រទេស​ថៃ និង​នៅ​ពេល​ដាក់​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​អនុញ្ញាត​ចូល (COE) ដែល​នឹង​មាន​នៅ​ជំហាន​បន្ទាប់។

៤-ដាក់​ពាក្យ​ស្នើ​សុំ​លិខិត​ចូល

នៅ​ពេល​អ្នក​ធ្វើ​ការ​កក់​សណ្ឋាគារ ASQ និង​ទទួល​បាន​ការធានារ៉ាប់រង​កូវីដ-១៩ ជំហាន​បន្ទាប់ អ្នកត្រូវ​ដាក់​ពាក្យ​ដើម្បី​ស្នើ​សុំ​លិខិត​អនុញ្ញាត​ចូល​ទឹក​ទឹក​ដី​ថៃ COE ដែល​មាននៅ​លើ​វេបសាយ​ផ្លូវ​ការ​របស់​ថៃ COE។

សម្រាប់​ដំណើរ​ការ​ដាក់​ពាក្យ​មាន​ពីរ​ដំណាក់​កាល។

ទី​មួយ អ្នក​ត្រូវដាក់ (upload)​ថត​ចម្លង​លិខិត​ឆ្លង​ដែន ទិដ្ឋាការ និង​ឯកសារ​ធានារ៉ាប់​រង​សុខភាព។ បន្ទាប់​មក អ្នក​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ជា​មុន​ដែល​មាន​ន័យ​ថា អ្នក​អាច​ទិញ​សំបុត្រ​យន្ត​ហោះ​បាន។

នៅ​ពេល​អ្នក​ទិញ​សំបុត្រ​យន្តហោះ​បាន​ហើយ អ្នក​ត្រូវ​ដាក់​បញ្ចូល (upload) សំបុត្រ​យន្តហោះក្នុង​វេបសាយ COE ជា​មួយ​លិខិត​បញ្ជាក់​កក់​សណ្ឋាគារ ASQ ដើម្បី​ទទួល​បាន​ COE ជា​ផ្លូវ​ការ។

៥-ធ្វើ​តេស្ត​កូវីដ-១៩

រយៈ​ពេល​៧២​ម៉ោង​នៃ​ការ​ចាក​ចេញ​ពី​ប្រទេស​របស់​អ្នក​ឆ្ពោះ​ទៅ​ថៃ អ្នក​ត្រូវ​តែ​ធ្វើ​តេស្ត​កូវីដ-១៩ និង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន។ វេជ្ជបណ្ឌិត​​នឹង​ចេញ​ប័ណ្ណ Fit To Fly។

អ្នក​ត្រូវ​តែ​កាន់​ប័ណ្ណ Fit To Fly និង​​រាល់​ឯកសារ​ដើម​ពាក់​ព័ន្ធ​​នានា​​ជាប់​ខ្លួន​នៅ​ពេល​ទៅ​ព្រលាន​យន្តហោះ និង​រៀប​ចំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទាំង​អស់ ​ដើ​ម្បី​បង្ហាញ​ដល់​​អាជ្ញាធរ​នៅ​ពេល​ទៅ​ដល់​ដី​ថៃ។

៦-ការ​ធ្វើ​ចត្តាឡីស័ក

បន្ទាប់​ពី​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១០​ទៅ​១៤​ថ្ងៃ និង​រយៈ​ពេល​អាស្រ័យ​លើ​អ្នក​ធ្វើ​តេស្ត​អវិជ្ជមាន​កូវីដ-១៩​ ដូច្នេះ​លោក​អ្នក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​សណ្ឋាគារ និង​ចាប់​ផ្តើម​ហ្វឹក​ហាត់​បាន។

ទោះ​បី​ជា​យ៉ាង​ណា ចាំ​ថា មិន​មែន​សុទ្ធ​តែ​ក្លឹប​បង្ហាត់​ប្រដាល់​ទាំង​អស់​បើក​ដំណើរ​ការ​ពេញ​លេញ​ទេ ដរាប​ណា ស្ថាន​ភាព​នៅ​ប្រទេស​ថៃ​មិន​ទាន់​វិល​ត្រឡប់​មក​ប្រក្រតី​វិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT