Deschamps ៖ ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ Benzema ​

Karim Benzema ​ជាប់​១១​នាក់​ដំបូង​២​ប្រកួត​មក​ហើយ​នៅ Euro 2020 ​នេះ និង​មាន​ឱកាស​រក​គ្រាប់​បាល់​ល្អ​ៗ​ជា​ច្រើន តែ​ចុង​ក្រោយ​រូបគេ​មិន​អាច​បញ្ចប់​ទី​បាន​ទៅ​វិញ។

​កីឡាករ​ដែល​ទើប​មាន​ឱកាស​ជាប់​ជម្រើស​ជាតិ​វិញ​នេះ ​ហាក់​មិន​ទាន់​រក​ឃើញ​ទម្រង់​លេង​ល្អ​ដូច​កាល​លេង​នៅ​ក្រុម Real Madrid ​នៅ​ឡើយ​ទេ។ ​ជាក់​ស្ដែង​នៅ​យប់មិញ​ទល់​ក្រុម​ហុងគ្រី ​រូបគេ​មាន​ឱកាស តែ​មិន​អាច​សម្រេច​ទី​បាន​ទៅ​វិញ។ តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Deschamps ​គ្រូ​បង្វឹក​បារាំង ​បាន​បញ្ជាក់​ថា​លោក​នៅ​តែ​ផ្ដល់​ទំនុក​ចិត្ត​លើ​គេ​ដដែល។

​Deschamps ​បាន​និយាយ​ថា​៖ “Benzema ​មាន​បទ​ពិសោធ​ច្រើន​ណាស់ ​ហើយ​គាត់​មិន​មាន​អ្វី​ត្រូវ​សង្ស័យ​នោះ​ទេ។ ​គាត់​ធ្លាប់​បាន​ធ្វើ​រឿង​ល្អ​ៗ​ជា​ច្រើន។ គាត់​ដឹង​ថា​គ្រប់​គ្នា​ចង់​ឃើញ​គាត់​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​គាត់​រូច​ហើយ ​ហើយ​គាត់​ក៏​ដឹង​ផង​ដែរ។ វា​ជា​រឿង​ពិត​ដែល​ខ្សែ​ប្រយុទ្ធ​ត្រូវ​ការ​គ្រាប់​បាល់ ​ប៉ុន្តែ​រឿង​សំខាន់​មួយ​ទៀត គាត់​ក៏​ត្រូវ​ការ​ទំនុក​ចិត្ត​ផង​ដែរ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT