រោះតែងបែបនេះមែនទេ ទើបហ្វីលីពីន តែមានចំណាត់ថ្នាក់ល្អនៅ FIFA Ranking ?

មានការចាប់អារម្មណ៍ចំពោះចំណាត់ថ្នាក់ដ៏ខ្ពស់របស់ហ្វីលីពីននៅលើតារាង FIFA Ranking ដែលបង្ហាញឱ្យឃើញថាបច្ចុប្បន្នជាក្រុមលំដាប់ទីពីរ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែលទ្ធផលនៃការប្រកួតរបស់ពួកគេពុំសូវល្អប៉ុន្មានឡើយក្នុងការប្រកួតរបស់ខ្លួន ទាំងមិត្តភាព និងប្រកួតផ្លូវការ។

តាមការពិតទៅ បើធ្វើការសង្កេតលើក្រុមជម្រើសជាតិហ្វីលីពីន ភាគច្រើនគឺពួកគេប្រកួតមិត្តភាពជាមួយនឹងប្រទេសដែលមានកម្រិតខ្ពស់ជាងខ្លួន បើទោះបីមិនឈ្នះ តែឱ្យតែមានគ្រាប់ស៊ុតចូលទី ឬស្មើ ក៏ពួកគេទទួលបានពិន្ទុច្រើនដែរនៅក្នុងចំណាត់ថ្នាក់ពិភពលោក។

នៅក្នុងតារាងបច្ចុប្បន្នភាពចុងក្រោយរបស់ FIFA Ranking ហ្វីលីពីន ស្ថិតនៅលេខ​ ២ តាមពីក្រោយវៀតណាម និងនៅពីលើថៃ ។

ជាក់ស្តែង ម្សិលមិញនេះ ពួកគេប្រកួតស្មើគ្នា ១ទល់នឹង១ ជាមួយនឹងជម្រើសជាតិបារ៉ែន ក្នុងប្រកួតមិត្តភាពអន្តរជាតិ ហើយស៊ុតបញ្ចូលទីដោយកីឡាករ Phil Younghusband ដែលបច្ចុប្បន្នរកគ្រាប់បាល់ ៥១គ្រាប់ហើយ ឱ្យជម្រើសជាតិ ។

បារ៉ែន ស្ថិតនៅលេខ ១១៣ ពោលគឺនៅពីលើហ្វីលីពីន ២លេខ ដែលនៅ ១១៥ ត្រឹមបច្ចុប្នភាពថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ កន្លងទៅនេះ ។

អ្វីដែលអស្ចារ្យនោះ គឺពួកគេ មិនត្រឹមតែនឹងត្រូវត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ប៉ុណ្ណោះទេ ពួកគេនឹងតំណាងឱ្យអាស៊ីអាគ្នេយ៍ រួមជាមួយ ថៃ វៀតណាម ចូលរួមប្រកួតពានដ៏ធំ AFC Asian Cup 2019 នៅឆ្នាំក្រោយផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT