នោះ​! ​អេស្ប៉ាញ ​ប្រកួត​ស្មើ​ប៉ូឡូញ ​ទើប​បាន​២​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​២​ប្រកួត​

​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ​នៅ​យប់មិញ​នេះ ​ពួកគេ​បន្ដ​ស្មើ​ជាមួយ​ក្រុម​ប៉ូឡូញ ១-១ ​ទៀត​សម្រាប់​ប្រកួត​ទី​២​ពាន​រង្វាន់ Euro 2020 ​នេះ​។

នៅ​តង់​ទី​១ ​ក្រុម​អ្នក​គាំទ្រ​អេស្ប៉ាញ​សប្បាយ​ចិត្ត​ទៅ​ហើយ ​បន្ទាប់​ពី Alvaro Morata ​រក​បាន​១​គ្រាប់​នៅ​នាទី​២៥។ តែ​ឈាន​ដល់​តង់​ទី​២​វិញ ​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្ដូរ ​ដោយ Lewandowski ​រក​បាន​១​គ្រាប់​តាម​ស្មើ​វិញ​ន​នាទី​៥៤។ ​ក្រុម​អេស្ប៉ាញ ​ទទួល​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​វិញ​ទៀត​ដែរ​នៅ​នាទី​៥៨ ​ប៉ុន្តែ Moreno ​ធ្វើ​មិន​បាន​សម្រេច​។ ​

​ដោយ​ចប់​ការ​ប្រកួត ​ក្រុម​អេស្ប៉ាញ​ស្មើ​ជាមួយ​ក្រុម​ប៉ូឡូញ​ក្នុង​លទ្ធផល ១-១។ ​លទ្ធផល​នេះ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ក្រុម​របស់​លោក Luis Enrique ​លេង​២​ប្រកួត​មក​នេះ ​ស្មើ​ទាំង​ពីរ​ប្រកួត ​ទើប​មាន​២​ពិន្ទុ​ប៉ុណ្ណោះ។ ​ពួកគេ​ត្រូវ​ការ​ឈ្នះ​ប្រកួត​ទី​៣​ដាច់​ខាត ដើម្បី​ច្បាស់​ថា​មាន​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT