បាល់​ចូល​ទី​ខ្លួន​ឯង​២​គ្រាប់ ​ធ្វើ​ឱ្យ​ព័រទុយហ្គាល់ ​ចាញ់​អាល្លឺម៉ង់ ៤-២

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អាល្លឺម៉ង់ ​ក្នុង​លទ្ធផល ៤-២ ​សម្រាប់​ការ​ប្រកួត​ជម្រុះ​តាម​ពូល ពាន​រង្វាន់ Euro 2020 ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ Cristiano Ronaldo ​រក​បាន​១​គ្រាប់​នាំ​មុខ​អាល្លឺម៉ង់​នៅ​នាទី​១៥ ប៉ុន្តែ​មុន​ចប់​តង់​ទី​១​នេះ Ruben Dias ​នៅ​នាទី​៣៥ និង Guereiro ​នាទី​៣៩ ​បាន​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង។ ​នេះ​នាំ​ឱ្យ​អាល្លឺម៉ង់ ​នាំ​មុខ​លើ​ព័រទុយហ្គាល់ ​២-១ ​វិញ​នៅ​ចប់​តង់​ទី​១។ ​ឈាន​ដល់​តង់​ទី​២ នាទី​៥១ Havertz ​ក៏​រក​បាន​១​គ្រាប់​ថែម​ទៀត ​មុន​ពេល Gosens ​ថែម​គ្រាប់​ទី​៤​បាន​នៅ​នាទី​៦០។ ​

ខ្សែ​ប្រយុទ្ធ Diogo Jota ​ដែល​បញ្ជូន​បាល់​ឱ្យ Ronaldo ​រក​បាន​១​គ្រាប់​នៅ​នាទី​១៥​នោះ ​ក៏​រក​បាន​គ្រាប់​ទី​២​ឱ្យ​ព័រទុយហ្គាល់​ផង​ដែរ ​នៅ​នាទី​៦៧។ ​ចប់​ការ​ប្រកួត ​ក្រុម​ព័រទុយហ្គាល់ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អាល្លឺម៉ង់ ៤-២ ​សម្រាប់​ការ​ប្រកួត​ទី​២​ក្នុង​ពូល F ​នេះ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT