សហព័ន្ធហែលទឹក បង្ហាញសមាសភាពកីឡាករ កីឡាការិនី ត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញសមាសភាពកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលត្រៀមចូលរួមប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងតូក្យូ ប្រទេស ជប៉ុន ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា ការចូលរួមប្រកួតហែលទឹក ក្នុងព្រឹត្តិការណ៍អូឡាំពិក កម្ពុជាមិនបានឆ្លងកាត់ការប្រកួតជម្រុះនោះទេ ប៉ុន្តែការចូលរួមនេះត្រូវបានអនុញ្ញាតតាមរយៈសិទ្ធិអនុគ្រោះ (Wild Card) ពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FIFA)។ សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ផ្តល់សិទ្ធិឱ្យប្រកួតត្រឹមតែមួយវិញ្ញាសាបុរស-នារីប៉ុណ្ណោះ គឺវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរី។ សហព័ន្ធខ្មែរកីឡាហែលទឹក បានជ្រើសរើសកីឡាករ ហែម ប៉ុច និងកីឡាការិនីខ្មែរ-អាម៉េរិក ម៉ីលី តានមីននិក និងលោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអគ្គលេខាធិការ បានបន្ថែមថា កីឡាករ កីឡាការិនីជម្រើសជាតិទាំងពីរនាក់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តជាច្រើនលើក ហើយមានសិទ្ធផលខ្ពស់ជាងគេ។​ ចំពោះកីឡាការិនី ម៉ីលី តានមីននិក កំពុងបន្តការហ្វឹកហាត់នៅសហរដ្ឋអាមេរិក ដែលតែងតែទំនាក់ទំនងជាមួយសហព័ន្ធតាមប្រព័ន្ធអនឡាញជាប់ជាប្រចាំ ខណៈកីឡាករ ហែម ប៉ុច ក៏ជាមានជំនា ញហែល៥០ម៉ែត្ររបៀបសេរី ដែលមានសមត្ថភាពខ្ពស់ជាងគេរបស់កម្ពុជាដូចគ្នាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០២១ នៅប្រទេសជប៉ុន គឺកម្ពុជានឹងចូលរួមតាមរយៈសិទ្ធិអនុគ្រោះនូវ២ប្រភេទកីឡា គឺកីឡាអត្តពលកម្មម្នាក់ និងកីឡាករ កីឡាការិនីហែលទឹក២នាក់។ ដោយឡែក២ប្រភេទកីឡាទៀតរបស់កម្ពុជា គឺកីឡាគុនដាវ និងប្រភេទកីឡាតេក្វាន់ដូ WT បានធ្លាក់ចេញពីការប្រកួតជម្រុះអស់ហើយ។ អូឡាំពិកហ្គេមត្រូវបានធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ដែលជាការប្រកួតប្រជែងកម្រិតខ្ពស់ជាងគេបំផុតរបស់ពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ប្រវត្តិកីឡាកម្ពុជា មានតែកីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី ម្នាក់ប៉ុណ្ណោះ ដែលជាអត្តពលិកអូឡាំពិក ដែលឆ្លងកាត់វគ្គជម្រុះប្រចាំទ្វីបអាស៊ី និងបានចូលទៅប្រកួតប្រជែងអូឡាំពិកហ្គេម ក្នុងឋានៈកីឡាការិនីពេញសិទ្ធិ កាលពីឆ្នាំ២០១៦ ដែលនេះជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងរយៈពេល៦៤ឆ្នាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT