ចាំមើលទម្រង់លេងរបស់ម៉ាឡេស៊ី ប៉ះជាមួយឆាយនីស តៃប៉ិ យប់នេះមើល ខ្លាំងប៉ុណ្ណា ?

គូប្រកួតមិត្តភាពរបស់កម្ពុជា គឺក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវប្រកួតមិត្តភាពជាមួយ ឆាយនីស តៃប៉ិ ក្នុងយប់ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៨នេះ ហើយ នៅក្នុងទីក្រុងតៃប៉ិ មុនហោះហើរមកកាន់ប្រទេសកម្ពុជា ។

ការប្រកួតរបស់ពួកគេនឹងត្រូវផ្សាយផ្ទាល់តាមរយៈគេហទំព័រ Youtube ផងដែរ ។

ដូចនេះប្រិយមិត្តដែលមានបំណងចង់ទស្សនាការប្រកួតរបស់ពួកគេ មុនជួបជាមួយនឹងកម្ពុជា នៅថ្ងៃទី ១០ ខែ កញ្ញា សប្តាហ៍ក្រោយ អាចមើលតាមរយៈលីងខាងក្រោមបាន។

គួររំលឹកថា កម្ពុជា ធ្លាប់ជួប ឆាយនីស តៃប៉ិ ម្តងដែរកាលពីឆ្នាំ ២០១៦ ដោយប្រកួតស្មើ ២-២ នៅទីក្រុងតៃប៉ិ តែត្រឡប់មកឈ្នះវិញនៅរាជធានីភ្នំពេញ ២-០ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT