លីគខាប់រកឃើញបេក្ខភាព ៤ក្រុម ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបង្ហាញបេក្ខភាពចំនួន ៤ក្រុម ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងប្រកួតនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ នៃពានរង្វាន់លីគខាប់ (League Cup) រដូវកាល ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤ក្រុម ដែលនឹងត្រូវឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមវិសាខា, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, និងក្រុមអាយអេសអាយ (ISI )ដង្កោសែនជ័យ នាថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២១។ប៉ុន្តែមុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺនៅសល់២ប្រកួត ដើម្បីប្រកួតបង្គ្រប់បញ្ចប់ក្នុងពូល A និងពូល B។ មានប្រកួតមួយចំនួន ត្រូវបានលុបចោល បន្ទាប់ពីបានរកឃើញករណីសង្ស័យវិជ្ជមានកូវីដ-១៩ លើក្រុមការងារក្រុមបឹងកេត និងកីឡាកររបស់ក្លិបភ្នំពេញក្រោន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយយោងតាមលក្ខខណ្ឌការប្រកួតពាននេះ បឹងកេត និងភ្នំពេញក្រោន ក៏ត្រូវបានដកសិទ្ធិពីការប្រកួតនេះតែម្ដង។ ដោយហេតុនេះ វិសាខា ត្រូវដឹកដៃក្រុម ISI ដង្កោសែនជ័យ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្ដែមុនឡើងវគ្គបន្ដ ក្រុមទាំងពីរនឹងត្រូវជួបគ្នាបង្គ្រប់កិច្ចពូល A នាថ្ងៃទី១៩ ខែមិថុនា ចុងសប្ដាហ៍នេះ នៅទីលាន KMH Park ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះពូល B ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមកងយោធពលខេមរភូមិន្ទ បានដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមទាំងពីរបានយកឈ្នះខេត្តព្រៃវែង ១-០ ដូចគ្នា និងបានយកឈ្នះដោយស្វ័យប្រវត្តិលើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដែលរកឃើញករណីសង្ស័យវិជ្ជមានកូវីដ-១៩ដែរ។ ប៉ុន្ដែមុនឡើងទៅវគ្គបន្ដ ក្រុមទាំងពីរក៏ត្រូវជួបគ្នាបង្គ្រប់កិច្ចពូល B នាថ្ងៃទី១៩ ខែមិថុនា នេះដែរ នៅកីឡដ្ឋានខេត្តស្វាយរៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ តាមពូលនីមួយៗ ពានរង្វាន់ League Cup 2021 គ្រោងធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២១ហើយក្រុមទទួលបានជ័យជម្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួតកាត់សេចក្ដីរកក្រុមជើងឯក នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ មុនបន្ដការប្រកួតលីគកំពូលកម្ពុជាឡើងវិញ នាដើមខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT