Kai Havertz កំពុងប្រលូកអាជីពឲ្យក្លឹបតោខៀវ Chelsea ក្រោយផ្ទេរចេញពី Bayer Leverkusen នៅតម្លៃផ្ទេរ ៨០ លានអឺរ៉ូកាលពីរដូវក្តៅឆ្នាំទៅ។
កំឡុងការផ្ទេរមក Premier League សារនេះ Havertz ត្រូវបានអ្នកគាំទ្រដាក់រហស្សនាមឲ្យថាជា “Ronaldo ថ្មីនៅលីគកំពូលអង់គ្លេស” តែជាលទ្ធផលនៅរដូវកាលដំបូង គេធ្វើមិនបានល្អខ្លាំងនោះទេ ដោយ ៤៥ ប្រកួត រកបានតែ ៩ គ្រាប់ និង Assist ៩ លើក ពោលស្ថិតិនេះរាប់បានថាល្អនៅកម្រិតបង្គួរមួយប៉ុណ្ណោះ។
ទាក់ទិននឹងការដែលអ្នកគាំទ្រប្រដូចខ្លួនទៅជាមួយ Ronaldo ក៏ត្រូវបានសាមីខ្លួនបកស្រាយយ៉ាងដូច្នេះថា៖ “មនុស្សជាច្រើនកំពុងរំពឹងថាខ្ញុំនឹងអាចក្លាយជា Cristiano Ronaldo ថ្មី តែនេះវាលឿនពេកហើយ ដោយគ្រប់យ៉ាងគឺថ្មីសម្រាប់ខ្ញុំ ហើយខ្ញុំពិតជាមិនទាន់អាចលេងល្អបំផុតនៅដំណាក់កាលចាប់ផ្ដើមដំបូងនេះទេ”។
បញ្ជាក់ថា CR7 កាលនៅ Man Utd គេបង្ហាញខ្លួន ២៩២ ប្រកួត រកបាន ១១៨ គ្រាប់និង Assist ៦៩ លើក។ លោកបានឈ្នះពានរង្វាន់ជាច្រើននៅទីនោះ មានទាំង Premier League, FA Cup, UEFA Champions League និង EFL Cup៕
ប្រភព៖ Sportskeeda