ដ្បិតបើ ២ ប្រកួតរកបាន ៦ គ្រាប់និងក្លាយជាក្រុមដំបូងដែលកក់កៅអីឡើងទៅវគ្គ ១៦ ក្រុម តែតាមការយល់ឃើញរបស់លោក Patrick Vieira អតីតជើងចាស់នៅជម្រើសជាតិបារាំង ក៏យល់ឃើញថា ទៅមុខទៀតអ៊ីតាលីអាចនឹងជួបបញ្ហាច្រើនជាងជ័យជម្នះ។
នោះគឺអតីតកីឡាករជម្រើសជាតិបារាំងលោក Vieira មើលឃើញថាក្រុមដឹកនាំដោយលោក Roberto Mancini នៅមានកង្វះខាត “កម្លាំង ថាមពល និងល្បឿន”។ សារនេះសូម្បីតែលោក Gary Neville ក៏យល់ស្របដូច Vieira ដែរ ក្រោយពេលអ៊ីតាលីឈ្នះប្រកួតទល់ស្វីសកាលពីយប់មិញ។
ប្រាប់ ITV លោក Vieira និយាយ៖ “ខ្ញុំគិតថា ២ ប្រកួតដំបូងនេះ មើលទៅពួកគេលេងដូចស្រួលណាស់ តែខ្ញុំនៅតែមានមន្ទិលសង្ស័យអំពីការឡើងទៅដល់វគ្គចុងក្រោយសម្រាប់ពួកគេ [អ៊ីតាលី]”។
លោកបន្ថែ៖ “ខ្ញុំជឿថាពួកគេមានកង្វះខាតនៅកម្លាំង ថាមពល និងល្បឿន ដែលស្ទើរចំណុចនេះក៏មិនទាន់អាចបង្កើតគ្រោះថ្នាក់ខ្លាំងដល់គូប្រជែងនោះដែរ អ៊ីចឹងខ្ញុំមានតែរង់ចាំមើល តែត្រឹមការវាយតម្លៃនៅដំណាក់កាលដំបូងនេះទៅលើអ៊ីតាលី គឺលឿនពេក ការដែលនិយាយថាពួកគេអាចឡើងដល់វគ្គចុងក្រោយនោះ”៕
ប្រភព៖ AF