អ៊ីតាលីត្រឹមតែ ២ ប្រកួតបើកឆាកពួកគេអាចរកបានដល់ទៅ ៦ គ្រាប់ ហើយពេលនេះធានាកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមនៅ Euro 2020 ហើយ។
គេសង្កេតឃើញថាអ៊ីតាលីកំពុងខ្លាំងទាំងតំបន់ការពារ តំបន់បម្រើ និងប្រយុទ្ធ ពោលគឺបាល់ដែលគូប្រជែងអូសមកក្បែរប្រអប់ទី ច្រើនត្រូវបានរារាំងដោយខ្សែការពារ ដែលនាំឲ្យអ្នកចាំទីមិនសូវហត់នឿយប៉ុន្មានឡើយ។ រីឯការបញ្ចប់ទីនៅប្រអប់ខាងលើ ក៏ធ្វើបានច្បាស់ៗថែមទៀត។
ជាមួយការយកបានជ័យជម្នះទល់ស្វីសយប់មិញទៀត គឺបាននាំឲ្យអ៊ីតាលីបន្តឈ្នះ ២៩ ប្រកួតជាប់ៗគ្នា ដោយបរាជ័យលើកចុងក្រោយបង្អស់របស់ពួកគេកើតឡើនៅខែកញ្ញា ឆ្នាំ ២០១៨ ក្រោយចាញ់ព័រទុយហ្គាល់ ១-០។
រីឯការរបូតគ្រាប់បាល់លើកចុងក្រោយបង្អស់របស់ពួកគេកើតឡើងពេលប៉ះហូឡង់នៅខែតុលា ឆ្នាំ ២០២០ ដែលស្មើទល់ហូឡង់ ១-១ ហើយចាប់ពីពេលនោះមក គឺ ១០ ប្រកួតហើយគិតមកទល់ពេលនេះ មិនទាន់មានក្រុមណាអាចបំប៉ោងសំណាញ់ទីរបស់អ៊ីតាលីនៅឡើយ៕
ប្រភព៖ Opta