Ramos អស់​និស្ស័យ​ពី Real ក្រោយ​ចាយ​ពេល ១៦ ឆ្នាំ ខណៈ​ទ្រនំ​ថ្មី ៤ នេះ​មាន​ភាគរយ​ខ្ពស់​បំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​៣១ សីហា ២០០៥ ជា​ថ្ងៃ​ដែល Sergio Ramos បាន​ក្លាយ​ឈ្មោះ​ជា​កីឡាករ​របស់​ក្លឹប Real Madrid ហើយ​នៅ​ថ្ងៃ​ទី ១ ​កក្កដា ២០២១ ​ក៏​សម្រេច​នឹង​ក្លាយ​ជា​ថ្ងៃ​ដែល Ramos លែង​ឈរ​ឈ្មោះ​ជា​កីឡាករ​របស់​ក្លឹប​អធិរាជ​ស​ត​ទៅ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លង​កាត់​រយៈ​ពេល ១៦ ឆ្នាំ​មក​នេះ ប្រធាន​ក្រុម​ជាប់​រហស្សនាម “បង​ធំ​ប្រចាំ​ទីក្រុង Madrid” បាន​ធ្វើ​ព្យុះ​ភ្លៀង​ទល់​ក្លឹប​គូ​ប្រជែង​ទាំង​ក្នុង​និង​ក្រៅ​តំបន់ ហើយ​ជោគជ័យ​លើ​ការ​ឈ្នះ​ពាន​រង្វាន់​សរុប​ចំនួន ២២ គ្រឿង។ សរុប​ការ​បង្ហាញ​ខ្លួន ៧១៦ ប្រកួត កីឡាករ​អេស្ប៉ាញ​រក​បាន ១០៤ គ្រាប់​និង Assist ៤០ លើក។ ដ្បិត​បើ​គុណភាព​នៅ​ឃើញ​ថា​ល្អ តែ​ការ​ចរចា​កុងត្រា​ថ្មី​មិន​ត្រូវរ៉ូវ ក៏​នាំ​ឲ្យ​ខ្សែ​ការពារ​វ័យ ៣៥ ឆ្នាំ ជ្រើស​យក​ផ្លូវ​បែក ហើយ​ខកខាន​ការ​ឈរ​ជើង​ក្រោម​ការ​ដឹកនាំ​លើក​ទី ២ របស់​អ្នកចាត់ការ​លោក Carlo Ancelotti។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​អ្នក​គាំទ្រ​ចោទ​សួរ​មក​កាន់​ទំព័រ CTS Sports ថា​តើ​កីឡាករ​លេង​កាច​រូប​នេះ ប្រហែល​ជា​នឹង​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ណា​មួយ​នៅ​ពេល​បន្ទាប់? តាម​សមត្ថភាព​និង​កត្តា​អាយុ​របស់ Ramos យើង​អាច​ធានា​បាន​ថា គេ​នឹង​មិន​ទាន់​ចាកចេញ​ពី​លីគ​កំពូល​អឺរ៉ុប​នៅ​ឆ្នាំ ២០២១ នេះ​ទេ ពោល​គឺ​ធីប​ចោល​ការ​ផ្ទេរ​ទៅ​ក្លឹប​នៅ​សហរដ្ឋអាមេរិក។ ផ្ទុយ​ទៅ​វិញ​គឺ​ក្លឹប​ធំៗ ៤ នេះ ដែល​មាន​ភាគរយ​ខ្ពស់​អាច​នឹង​ស្វាគមន៍​ការ​មក​ដល់​របស់​ខ្សែ​ការពារ​កណ្ដាល​ពោរពេញ​ដោយ​បទពិសោធន៍​ខាង​លើ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Sevilla

ជា​អតីត​ក្លឹប​កំណើត​ និង​កន្លែង​អភិវឌ្ឍ​ខ្លួន របស់ Ramos ដែល​លោក​បាន​រួមរស់​នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ ២០០២ មក​ទល់​ឆ្នាំ ២០០៥ មុន​ត្រូវ​បាន Real Madrid ទិញ​យក​នៅ​តម្លៃ​ខ្លួន ២៧ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ការ​ទំនេរ​ជើង​សារ​នេះ ខាង Sevilla ក៏​លេចលឺ​ថា​ចង់​បាន Ramos ត្រលប់​ទៅ​វិញ​ដែរ ដោយ​មាន​របាយការណ៍​ថា​ផ្ដល់​កុងត្រា​ឲ្យ​រយៈ​ពេល ៥ ឆ្នាំ​ឯ​ណោះ ហើយ​មួយ​ឆ្នាំ​ទទួល​បាន​ប្រាក់​ពលកលម្ម ៧ លាន​អឺរ៉ូ។ ស្តាប់​ទៅ​សំណើ​នេះ​ល្អ​គួរសម តែ​តាម​ការ​ព្យាករណ៍​ពី​អ្នក​ជំនាញ​លើ​ទីផ្សារ​ដោះដូរ គេ​ថា Ramos នឹង​មិន​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ដែល​មាន​ឈ្មោះ​នៅ La Liga ទេ ដើម្បី​បង្ហាញ​ពី​ការ​គោរព​ដល់​ក្លឹប Real Madrid ជា​ក្លឹប​ដែល​ខ្លួន​ឈរ​ជើង​អស់​រយៈ​ពេល ១៦ រដូវ​កាល​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Paris Saint-Germain

ដរាប​ណា​ PSG មិន​ទាន់​ឈ្នះ​ពាន Champions League ​នោះ​ការ​ចាយវាយ​លើ​ការ​នាំ​យក​កីឡាករ​កំពូលៗ​មក​ចូលរួម នៅ​តែ​បន្ត​កើត​មាន ហើយ​គោលដៅ​ជាមួយ​ខ្សែ​ការពារ​កណ្តាល​ Ramos ក៏​រំលេច​ក្នុង​ផែនការណ៍​របស់​ក្លឹប​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​ជឿ​ថា Ramos អាច​មក​បំពេញ​ចន្លោះ​នៅ​តំបន់​ការពារ ក្រោយ​ Thiago Ssilva ជា​ខ្សែ​ការពារ​រឹងមាំ​ម្នាក់​បាន​ចាកចេញ​កាល​ពី​ឆ្នាំ​ទៅ។ ការ​ព្យាករណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នោះ មាន​គេ​និយាយ​ថា Ramos ប្រហែល​ជា​ដើរ​ចេញ​ពី Real ដើម្បី​បបួល Ronaldo ទៅ​ចូលរួម​នៅ PSG ហើយ​ប្រហែល​ជា​មាន​អតីត​គ្រូ​ចាស់ Zidane មក​រួបរួម​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Manchester United

តាម​ពិត​ទៅ Man Utd មិនមែន​ទើប​តែ​ចាប់​អារម្មណ៍​ Ramos នោះ​ទេ ដោយ​ពួក​គេ​ធ្លាប់​ស្ថិត​ក្នុង​ចរចា​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ តែ​កាល​នោះ Ramos ជ្រើស​យក​ការ​បន្ត​ឈរ​ជើង​តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​ឲ្យ Real Madrid។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​សារ​នេះ វា​អាច​ក្លាយ​ជា​ការ​ពិត ដោយ United ក៏​នៅ​តែ​បាក់​ចិត្ត​មក​លើ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ផង​ដែរ ហើយ​យើង​សាក​ស្រមៃ​ទៅ​មើល បើ Harry Maguire និង Sergio Ramos ចាប់​ដៃ​គ្នា តើ​ល្មម​អាច​បន្លាច​ក្រុម​កំពូលៗ​នៅ​តំបន់​អឺរ៉ុប​បាន​ដែរ​ឬ​ទេ ព្រោះ​សព្វថ្ងៃ​គេ​ឃើញ​ថា Maguire ល្អ​ហើយ នៅ​ឡើយ​តែ​ខ្វះ​កម្លាំង​ចលករ​ថ្មី មក​ចាំ​ជួយ​ជំរុញ​បន្ថែម​តែ​ប៉ុណ្ណោះ។ ដូចនេះ​ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer ពេល​នេះ​ជឿ​ថា​ប្រហែល​ជា​បង្វែរ​រ៉ាដា​ពី​ការ​សម្លឹង​ចង់​បាន Varane មក​ជា Ramos វិញ​ហើយ ព្រោះ​មិន​ចាំ​បាច់​ចំណាយ​លើ​តម្លៃ​ផ្ទេរ​កប់​ពពក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Manchester City

United និង PSG កាល​ពី​មួយ​រយៈ​មុន​អាច​ថា​មាន​ប្រៀប​ លើ​ការ​នាំ​យក Ramos តែ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ ក៏​មាន​ក្លឹប​យក្ស​មួយ​ផ្សេង​ទៀត​រំលេច​វត្តមាន​មក​ដែរ នោះ​គឺ Man City។ មាន​ដំណឹង​ថា ភ្នាក់ងារ​រត់ការ​របស់ Ramos ក៏​បាន​ទាក់ទង​ជាមួយ​ភាគី​ក្លឹប​ឈ្នះ​ជើង​ឯក Premier League មួយ​នេះ​ដែរ ហើយ​ស្រប​ពេល​ដែល​ក្លឹប​ទើប​តែ​បាត់បង់ Eric Garcia ដែល​ជា​ជញ្ជាំង​ការពារ​ដ៏​រឹងមាំ​មួយ​ផង អ៊ីចឹង​ការ​នាំ​យក​អ្នក​ថ្មី​ដូច​ជា Ramos គឺ​សក្ដិសម​ជា​គោលដៅ​ដែល​ក្លឹប​មិន​គួរ​មើល​រំលង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ Ramos ផ្ទេរ​ទៅ City នោះ​គេ​អាច​នឹង​ចាប់​ដៃ​គូ ជាមួយ Ruben Dias ឬ John Stones ឬ​អាច​ជា Nathan Ake ដែល​ជា​ជម្រើស​ល្អ​បំផុត​របស់​លោក Pep Guardiola នៅ​ពេល​បច្ចុប្បន្ន​នេះ។ សរុប​មក​តាម​ការ​យល់​ឃើញ​របស់​អ្នក​រាល់​គ្នា តើ​ចង់​ឲ្យ Sergio Ramos ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ណា​មួយ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT