កាលពីរាត្រីថ្ងៃអង្គារ៍ ទី ១ ខែ ឧសភា ឆ្នាំ ២០១៨នេះ ក្នុងពិធីជប់លៀងមួយរបស់ក្លិបបឹងកេត ពួកគេបានធ្វើការប្រកាសជាផ្លូវការនូវសមាសភាពម្ចាស់ក្លិបថ្មី ដើម្បីនឹងដឹកនាំក្បាលម៉ាស៊ីនរបស់ក្លិបសម្រាប់រយៈពេលវែងទៅមុខ។
ក្នុងនោះផងដែរ មានរឿងខ្លះដែលប្រិយមិត្តគួរស្វែងយល់ចំពោះកិច្ចព្រមព្រៀងមួយនេះថាតើ ម្ចាស់ក្លិបថ្មីគ្រោងនឹងបង្កើតអ្វីខ្លះ ហើយខាងក្រោមជាចំណុចគោលសំខាន់ៗចំនួន ៤រូមមាន៖
១. ម្ចាស់ក្លិបថ្មីគឺជា លោកស្រី ពុធ ធីតា និងលោក វ៉ាសូណាន់ ត្រូវជា ឪពុកម្ដាយ របស់ យុវជន Dome ជាយុវជនថ្នាលរបស់បឹងកេតហើយបានទៅធ្វើការហ្វឹកហាត់នៅក្លិប បាសេឡូណា កាលពីពេលថ្មីៗនេះ។
២. លោកស្រី នឹងក្លាយជា ស្តី្រដំបូងគេក្នុងបាល់ទាត់កម្ពុជា ដែលដើរតួនាទីជាម្ចាស់ក្លិប
៣. ខ្ទង់ចំណាយចំនួន $1.5mllion ( ១លាន និង ៥០ម៉ឺនដុល្លារ ) សម្រាប់ការវិនិយោគជាមួយក្លិប
៤. សាងសង់ កីឡដ្ឋានផ្ទាល់ខ្លួន ដែលអាចនឹងមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ
៥. បង្កើតថ្នាលយុវជន: ក្លិបគ្រោងប្រមូលយុវជនមានទេពកោសលល្យពីតាមខេត្ត មកបណ្តោះបណ្តាលឲ្យខ្លាំង ដើម្បីស្នងជម្រើសជាតិ ពិសេសសម្រាប់ស៊ីហ្គេម២០២៣។
មិនត្រឹមតែប៉ុណ្ណោះ បើតាមការឲ្យដឹងពីលោកស្រី ពុធ ធីតា បង្ហាញចំណាប់អារម្មណ៍ក្នុងពិធីកាលពីយប់មិញនេះ លោកស្រីក៏មានបំណង រៀបចំឲ្យកីឡាករទទួលបាននូវផលប្រយោជន៍ជាច្រើន រួមមាន៖ ការហ្វឹកហាត់ ការប្រកួត ការធានាររ៉ាប់រង ចំណីអាហាារ និងថែមទាំងផ្តល់ឱកាសការងារជាច្រើនទៀតសម្រាប់ពួកគេផងដែរ ៕