ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីយកឈ្នះលើក្រុមស្វីសក្នុងលទ្ធផល ៣-០ កាលពីយប់មិញនេះ។
ក្រុមអ៊ីតាលីបានបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយប្រកួតទី២នេះយកឈ្នះស្វីស ៣-០ ទៀតដូចកាលពីប្រកួតទី១ដែរ ដែលយកឈ្នះលើក្រុមទួរគីក្នុងលទ្ធផល ៣-០។ ដោយ៣គ្រាប់លើកនេះ រកបានដោយ Locatelli ២គ្រាប់ និង Immobile ១គ្រាប់។ ពួកគេឈរនៅកំពូលតារាងមាន៦ពិន្ទុពេញឆ្លងកាត់២ប្រកួតមកនេះ។
អ៊ីតាលី នៅពេលនេះពិតជាក្រុមប្រជែងពានរង្វាន់ពិតប្រាកដមួយមែន ខណៈដែល១០ប្រកួតកន្លងមកនេះមិនមានក្រុមណាមួយអាចស៊ុតបញ្ចូលទីពួកគេបានឡើយ។ ផ្ទុយទៅវិញ១៩ប្រកួតមកនេះ ពួកគេរកបានដល់ទៅ៣១គ្រាប់ឯណោះ៕ប្រភព Dailymail