Nastyukhin, Buist ប្រាប់​​ Alvarez ឲ្យ​ពង្រឹង​សមត្ថភាព​​មុន​ទៅ​​ដណ្ដើម​ខ្សែ​ក្រវាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ទម្ងន់​ Lightweight ដូច​ជា  Pieter “The Archangel” Buist ​និង​ Timofey Nastyukhin ​កំពុង​​កោះ​ហៅ​វីរបុរស​អាមេរិក Eddie “The Underground King” Alvarez ​ដើម្បី​ប្រកួត​គ្នា​ក្នុង​ដំណើរ​ឈាន​ទៅ​​ដណ្ដើម​ខ្សែ​ក្រវាត់​​ពិភព​លោក​​ទល់​នឹង​ Christian “The Warrior” Lee នា​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗ​នេះ Alvarez ​ដែល​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ UFC ​និង​ Bellator Lightweight World Champion ​បាន​សរសេរ​​លើ​បណ្ដាញ​សង្គម​ថា​​ចង់​ប្រកួត​ជា​មួយ​ Lee ​​​។ចំនែក Buist ​ក៏​​យល់​ព្រម​​លើ​គំនិត​របស់​  “The Warrior”​​ ដែល​ប្រកួតមួយ​ចំនួន​ទៀត​សិន។តារា​លំដាប់​ទី៣ ទម្ងន់ lightweight ​ចាញ់​​​ដោយ​ថ្វី​ដៃ​ Nastyukhin កាល​ខែ​តុលា ហើយ Buist ​ជឿ​ថា “The Underground King” ​ត្រូវ​តែ​ឈ្នះ​ឡើង​វិញ​​​មុន​ពេល​ឈាន​ជើង​ចូល​ទៅ​ប្រកួត​ខ្សែ​ក្រវាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ទោះ Eddie Alvarez គឺ​ជា​វីរបុរស ប៉ុន្តែ គេ​​​​ឈ្នះ​តែ​ម្ដង ​និង ៣ ដង​​ធ្វើ​មិន​បាន​ល្អ​កន្លង​មក​នេះ។ ដូច្នេះ អ្នក​ត្រូវ​តែ​ធ្វើ​ការងារ​ឲ្យ​ច្រើន​ថែម​​ទៀត​ដើម្បី​ស្វែង​រក​កន្លែង​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​»។  តារាហូឡង់បាន​បង្ហោះ​វីដេអូ​នៅ​ Instagram បែប​នេះ (​កំណត់​ត្រា​របស់ Alvarez ​នៅ​សង្វៀន ONE ​ថ្មីៗ​នេះ​ឈ្នះ ១ និង​ចាញ់ ២ដង (អត់​បាន​ប្រកួត​ ១​ដង)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​កន្លង​ទៅ ​Buist ​ជា​គូ​ប្រជែង​ដែល​ត្រូវ​​ប៉ះ​ “The Underground King” ​យូរ​មក​ហើយ​តាំង​ពី​ចូល​ប្រឡូក​នៅ​សង្វៀន   ONE  ​កាល​ខែ​តុលា​ឆ្នាំ ២០១៨​ ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ៣៧ ឆ្នាំ​មក​ពី​រដ្ឋ​ Philadelphia ​បង្ហាញ​ខ្លួន​ដំបូង​ចាញ់ Nastyukhin ក្រោយ​យក​ឈ្នះ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Lightweight World Champion កីឡាករ Eduard “Landslide” Folayang  និង​ប្រកួត​ខុស​លក្ខ័ន្តិកៈ​លើ​ជើង​ខ្លាំង​លំដាប់​ទី ៤  Iuri Lapicus (ឲ្យ​ចាញ់), និង​បន្ទាប់​មក​ទៀត​ចាញ់​កីឡាករ​លំដាប់​ទី៣ កូរ៉េ Ok Rae Yoon ​កាល​ខែ​មេសា​ សឹង​មិន​គួរ​ឲ្យ​ជឿ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ Alvarez  បដិសេធ​នឹង​ការ​សម្រេច​ចិត្ត​នេះ ដោយ​គេ​គិត​ថា​អាច​ផ្ដួល​ Lapicus ​ឲ្យ​សន្លប់​បាន និង អាច​ឈ្នះ​​គ្រប់គ្រាន់​លើ​ Ok។យ៉ាង​ណា​ក្ដី “The Archangel” គិត​ថា កីឡាករ​អាមេរិក​ត្រូវ​​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សិន​ បើ​ចង់​ឡើង​ចំណាត់​ថ្នាក់​ខ្ពស់​ទម្ងន់ lightweight។Buist បន្ថែម​ថា  ៖«Eddie , បើ​អ្នក​ចង់​ប្រកួត សូម​ធ្វើ​បែប​​នេះ»។ជា​មួយ​គ្នា​នោះ  Nastyukhin ​ក៏បង្ហាញ​អារម្មណ៍​ដូច  Buist ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ហេ Eddie អ្នក​ត្រូវ​តែ​ធ្វើ​ខ្លួន​ឲ្យ​មាន​តម្លៃ​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​។ យ៉ាង​ហោច​ណាស់​អ្នក​ត្រូវ​តែ​ឈរ​លំដាប់​លេខ​៥​ ​នៃ​ទម្ងន់  lightweight ផង​ដែរ»។  កីឡាករ​រុស្សី​ថ្លែង​យ៉ាង​ដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​លំដាប់​លេខ​៥  lightweight ​ដឹង​ច្រើន​អំពី​ Alvarez និង Lee។  Nastyukhin បាន​ផ្ដួល “The Underground King” ឲ្យ​សន្លប់​កាល​ឆ្នាំ ២០១៩ មុន​​​ពេល​ចាញ់ Lee ក្នុង​ការ​ប្រជែង​ខ្សែ​ក្រវាត់​ ONE Lightweight World Title ​កាល​ខែ មេសា​​​ឆ្នាំ​មុន។ដោយ​មាន​​ការ​តាំង​ចិត្ត​ តារា​រុស្សី មាន​ពាក្យ​ពេចន៍​មួយ​ចំនួន​ចំពោះ​ម្ចាស់​ខ្សែ​ក្រវាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«Christian ខ្ញុំ​​ប្រាប់​​ដល់​អ្នក  បើ​សិន​អាជ្ញា​កណ្ដាល​មិន​បញ្ឈប់​ការប្រកួត​លឿន​ទេ​ ​បើ​មិន ​ការ​ប្រកួត​អាច​ខុស​ប្លែក​គ្នា ១០០%។ ខ្ញុំ​នឹង​ត្រលប់​ទៅ​រក​អ្នក​ជា​ថ្មី​ម្ដង​ទៀត»។  Nastyukhin ​​សង្កត់​ធ្ងន់​បែប​នេះ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT