Zidane អតីតអ្នកចាត់កាក្រុម Real Madrid បានបញ្ជាក់ថាខ្សែប្រយុទ្ធ Karim Benzema គឺជាកម្លាំងសំខាន់បំផុតក្នុងក្រុមមិនអាចខ្វះបានឡើយ។
Benzema កំពុងតែបង្ហាញសមត្ថភាពបានល្អមែនទែន នារដូវកាលនេះ ក្រោយពីអវត្តមានរបស់ Cristiano Ronaldo ទៅ។ ជាមួយនឹងទម្រង់លេងល្អនេះដែរ Zidane ដែលជាអតីតអ្នកចាត់ការក្រុម Real Madrid បាននិយាយចំពោះកីឡាករបារាំងដែរថា៖ “Karim ជាមនុស្សសំខាន់ ដើម្បីឱ្យក្រុមមានតុល្យភាពនៅតំបន់ប្រយុទ្ធ។ គាត់បានជួយតំបន់ប្រយុទ្ធបានច្រើន និងជាកីឡាករលេងដោយ team Work បំផុត។ នេះជាចំណុចល្អរបស់គាត់ ដែលធ្វើឱ្យគាត់នៅ Real បានច្រើនឆ្នាំ”។
ជាមួយគ្នានេះដែរ អ្នកចាត់ការដែលធ្លាប់ដឹកនាំក្រុម Real Madrid លើកពាន UEFA Champions League បាន៣ឆ្នាំជាប់គ្នានោះ និយាយទៀតថាក្នុងក្រុមទាំងមូល Ramos គឺជាប្រធានក្រុមធ្វើបានល្អណាស់។ មិនត្រឹមដឹកនាំក្រុមក្នុងទីលានប្រកួតទេ នៅខាងក្រៅក៏រូបគេមានអត្តចរិតជាអ្នកដឹកនាំល្អម្នាក់ដែរ៕ប្រភព៖Marca